ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ភាពយន្តខ្នាតខ្លីនៃយុវជននៃមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី៩ស្វែងរកកម្លាំងច្នៃប្រឌិតថ្មី
2023-01-03 16:09:13cri
Share with:

មហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី៩ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សរ៍មជ្ឈិមចិន រដ្ឋភិបាលប្រជាជនខេត្តស្រានស៊ីនិងរដ្ឋភិបាលប្រជាជនខេត្តហ្វូជានបានធ្វើឡើងនៅក្រុងស៊ីអានខេត្តស្រានស៊ីប្រទេសចិន ។ ពិព័រណ៍ភាពយន្តខ្នាតខ្លីនៃយុវជនដែលជាសកម្មភាពមួយនៃមហោស្រពភាពយន្តលើកនេះបានបិទបញ្ចប់នៅយប់ថ្ងៃទី២ខែមករា។

អំឡុងពេលរៀបចំពិព័រណ៍ភាពយន្តខ្នាតខ្លីនៃយុវជន ប្រមូលបានស្នាដៃភាពយន្តខ្នាតខ្លីចំនួន៤៨៣ រឿងពីនិស្សិតឯកទេសភាពយន្តនៅទូទាំងពិភពលោក ចុងក្រោយភាពយន្តខ្នាតខ្លីល្អៗចំនួន២០ រឿងនឹងត្រូវបានជ្រើសរើសសម្រាប់ចាត់បញ្ចាំង៕

អ្នកបកប្រែ:李展精
ប្លុកពិសេស