ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinpingប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរលោកLuiz Inácio Lula da Silva ដែលចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល
2023-01-03 11:28:30cri
Share with:

កាលពីថ្ងៃទី ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះលោក Luis Inácio Lula da Silva ដើម្បីអបអរសាទរចំពោះលោកដែលចូលកាន់មុខតំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។

លោក Xi Jinping បានលើកឡើងថា តាំងពីប្រទេសចិននិងប្រេស៊ីលបង្កើតទំនាក់ទំនងការទូតរយៈពេល៤៨ ឆ្នាំមក ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងបានក្លាយជាគំរូនៃទំនាក់ទំនងរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងប្រេស៊ីល មានឆន្ទៈរួមជាមួយលោកប្រធានាធិបតី Luis Inácio Lula da Silva ធ្វើការខិតខំ ដើម្បីបន្តគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរៀងៗខ្លួន គោរពផលប្រយោជន៍ស្នូលរវាងគ្នាទៅវិញទៅមក។ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគី ព្រមទាំងពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការពហុភាគី ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ប្រេស៊ីលឱ្យឆ្ពោះទៅកាន់កម្រិតកាន់តែខ្ពស់តាមរយៈទស្សនវិស័យវែងឆ្ងាយ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

អ្នកបកប្រែ:李展精
ប្លុកពិសេស