ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្នាំ២០២២របស់លោក Xi Jinping អំពាវនាវពិភពលោកទាំងមូលឱ្យរួមគ្នាឆ្ពោះទៅកាន់អនាគត
2023-01-03 16:24:58cri
Share with:

       នៅឆ្នាំ២០២២លោក XiJinping បានដឹកនាំប្រជាជនចិនគ្រប់ជនជាតិបន្តតស៊ូឆ្ពោះទៅមុខ ដើម្បីចាប់ផ្តើមទំព័រថ្មីនៃដំណើរការកសាងប្រទេសជាតិជាប្រទេសទំនើបសង្គមនិយម។កាលពីដើមឆ្នាំ២០២២រឿងរ៉ាវមួយអំពីការតស៊ូ បំណងប្រាថ្នា សមគីភាពនិងសន្តិភាពបានចាប់ផ្តើមឡើងពីទីក្រុងប៉េកាំង។

         នាយប់ថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២  លោក  XiJinping បានប្រកាសថា ការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី២៤នៃទីក្រុងប៉េកាំងសម្ពោធបើកហើយ!  កាំជ្រួចបានបាញ់បង្ហោះលើអាកាស ដែលបានបង្ហាញពីការជូនពរដ៏ស្មោះស្ម័គ្ររបស់ប្រទេសចិនចំពោះពិភពលោក ៖ រួមគ្នាឆ្ពោះទៅកាន់អនាគត!

         ក្រោមទង់កងប្រាំពណ៌ កីឡាករប្រហែល៣០០០នាក់ដែលមកពីប្រទេសនិងតំបន់ចំនួន ៩១ បានខិតខំតស៊ូនៅចិន បានរួមគ្នាបង្ហាញស្មារតីកីឡាអូឡាំពិកពោលគឺ កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង កាន់តែសមគ្គី។

          គួរបញ្ជាក់ថា ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់និងធ្វើតាមស្មារតីនិងបំណងអូឡាំពិកជារហូត។ លោក  XiJinping បានតាមដានរហូតចំពោះការរៀបចំធ្វើព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង  ចាប់ពីដំបូងដាក់ពាក្យស្នើសុំ ដល់ការរៀបចំ រហូតដល់ពេលប្រារព្ធឡើងនិងបញ្ចប់ដោយគាប់ប្រសើរ។លោកធ្លាប់ចាប់អារម្មណ៍ខ្លាំងជាងគេគឹ៖ ចាប់ផ្តើមពីចំណុចសូន្យ តាំងពីឆ្នាំ២០១៥ត្រូវជ្រើសជាម្ចាស់ផ្ទះ យើងបានធ្វើការងារគ្រប់ផ្នែកតាមផែនការតាមជំហានតាមពេលកំណត់ រហូតមកដល់សព្វថ្ងៃនេះមិនមែនជាការងាយទេ។

          លោក Bach ប្រធានគណៈកម្មាការកីឡាអូឡាំពិកអន្តរជាតិបានកោតសរសើរថា ក្នុងការជំរុញកីឡាអូឡាំពិក ថាលោក Xi Jinping  ពិតជាស័ក្ដិសមធ្វើជាជើងឯកដ៏ពិតប្រាកដ។

          ក្រោយបានបញ្ចប់ការប្រកួតកីឡាអូឡាំពិកប៉េកាំង២០២២ កីឡាព្រិលទឹកកកត្រូវបានស្វាគមន៍កាន់តែទូលំទូលាយនៅប្រទេសចិនពេញមួយឆ្នាំ ចំនួនអ្នកចូលរួមលេងកីឡារដូវរងាកាន់តែច្រើនឡើង ខណៈឧស្សាហកម្មកីឡាទឹកកករបស់ចិនរីកចម្រើនដោយឥតឈប់ឈរ។ល។  ថែមពីនេះទៀត លោក  Xi Jinping  បានបូកសរុបពីស្មារតីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងគឺ៖ គិតគូរពីនិម្មាបនកម្មដ៏ទូលំទូលាយ មានជំនឿចិត្តលើខ្លួនឯង និងមានភាពបើកទូលាយ ខិតខំពុះពារឧបសគ្គ ស្វែងរកឧត្តមភាព និងរួមគ្នាកសាងអនាគត

          នេះជាស្មារតីក្នុងយុគសម័យរបស់ប្រជាជនចិនផង ហើយក៏ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជនបណ្តាប្រទេសលើពិភពលោកផងក្នុងការរួមគ្នាកសាងអនាគតដ៏ល្អបវរ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស