ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សេដ្ឋកិច្ចនិងសង្គមរបស់ចិនមានភាពរស់រវើកឡើងវិញជាសន្សឹមៗ
2023-01-03 15:54:13cri
Share with:

វិថីតូចធំនៃក្រុងប៉េកាំងលេចចេញការកកស្ទះម្តងទៀត អ្នកទេសចរណ៍នាំគ្នាកក់សំបុត្រយន្តហោះនិងសណ្ឋាគារដើម្បីធ្វើទេសចរណ៍នៅបរទេស ហើយតាមការប៉ាន់ប្រមាណ សកម្មភាពពាណិជ្ជកម្មនៃសហគ្រាសនឹងកើនឡើងវិញ ។ ចំនួនអ្នកទេសចរណ៍ដែលចូលស្នាក់នៅសណ្ឋាគារតាមតំបន់រមណីយដ្ឋានបានកើនឡើងជាច្រើន។ល។

នេះជាការសង្កេតមើលថ្មីបំផុតចំពោះប្រទេសចិននៃប្រព័ន្ធសារព័ត៌មានដូចជា កាសែត Financial Times របស់អង់គ្លេសនិងទីភ្នាក់ងារព័ត៌មាន Reuters ជាដើម ។ ខ្លឹមសារដូចជា ជីវភាពរស់នៅរបស់ប្រជាជនចិនកំពុងមានភាពប្រក្រតីឡើងវិញនិងក្រុងប៉េកាំងនិងក្រុងសៀងហៃលេចចេញទិដ្ឋភាពដ៏អ៊ូអរជាដើមបានចុះលើទំព័រសំខាន់ៗជាច្រើននៃប្រព័ន្ធសារព័ត៌មានបរទេស ។

តើមានប្រសិទ្ធភាពយ៉ាងណាបន្ទាប់ពីចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩?មជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់កម្រិតខ្ពស់ជាប់រហូតមក ។ នៅដើមឆ្នាំថ្មី ទីក្រុងដែលមានលក្ខណៈតំណាងបំផុតរបស់ចិន ដូចជាក្រុងប៉េកាំងនិងក្រុងសៀងហៃជាដើមលេចចេញកម្លាំងរស់រវើកជាថ្មីឡើងវិញដែលត្រូវបានគេចាត់ទុកថា ជាសញ្ញាដ៏សំខាន់នៃការស្តារឡើងវិញយ៉ាងសកម្មរបស់ចិន ។ ទិដ្ឋភាពដ៏មមាញឹកតាមដងវិថីបាននាំមកនូវចំហាយកក់ក្ដៅក្នុងរដូវផ្ការីក ។

ពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩បានឈានចូលដំណាក់កាលថ្មី ។ ការកែសម្រួលគោលនយោបាយទាំងនេះគឺយោងទៅលើការយល់ដឹងចំពោះសារធាតុបង្ករោគនិងជំងឺឆ្លង ព្រមនិងការវិនិច្ឆ័យចំពោះកត្តា៣ចំណុច ពោលគឺ កម្រិតស៊ាំនឹងរោគនៃហ្វូងមនុស្ស សមត្ថភាពឆ្លើយតបនៃប្រព័ន្ធសុខាភិបាលនិងវិធានការជ្រៀតជ្រែកនៃសុខាភិបាលសាធារណៈសង្គម ។ បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩រយៈពេល៣ឆ្នាំមក ប្រទេសចិនបានដាក់ចេញផែនការបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាបន្តបន្ទាប់ចំនួន៩ដង វិធានការកែលម្អចំនួន២០មាត្រានិងវិធានការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ចំនួន១០ថ្មី រហូតដល់ការចាប់ផ្តើមអនុវត្តថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣នេះតទៅ វិធានការទាំងនេះសុទ្ធតែបង្ហាញឱ្យឃើញនូវការគិតពិចារណាចម្រុះចំពោះកត្តាបីចំណុចនេះ ដែលជាការកែសម្រួលដ៏សមរម្យ វិទ្យាសាស្ត្រនិងសមស្របនឹងស្ថានភាពជាក់ស្តែងនៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ចិន ។

ដោយមកពីរដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បងជានិច្ច ប្រកាន់ខ្ជាប់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដោយវិទ្យាសាស្ត្រនិងចំគោលដៅ កែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩តាមបម្រែបម្រួលនៃស្ថានការណ៍ ទើបអាចការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនដោយកម្រិតអតិបរមា ទើបទទួលបាននូវប្រទេសចិនដែលមានទិដ្ឋភាពកក់ក្តៅនិងកម្លាំងរស់រវើកនាពេលបច្ចុប្បន្ននេះ។

ដើរចេញផុតពីស្រមោលខ្មៅនៃជំងឺកូវីដ១៩គឺមិនយូរមិនឆាប់ឡើយ អ្នកផងទាំងពួងនៅតែកំពុងតស៊ូព្យាយាមដើម្បីយកឈ្នះលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។ ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩បានឈានចូលដំណាក់កាលថ្មី តែនៅតែជាពេលវេលាដ៏លំបាកដដែល អ្នកផងទាំងពួងសុទ្ធតែខិតខំប្រឹងប្រែងដោយមិនងាករេ ដូច្នេះ ពន្លឺភ្លឺស្វាងគឺនៅចំពោះមុខមិនឆ្ងាយប៉ុន្មានទេ ។ ការវិនិច្ឆ័យរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣បានបំពេញបន្ថែមជំនឿចិត្តដ៏មានតម្លៃចំពោះប្រទេសចិន ក៏ដូចជាពិភពលោកផងដែរ ។

អាចប៉ាន់ប្រមាណថា ក្នុងឆ្នាំថ្មីមួយ របៀបរៀបរយខាងសេដ្ឋកិច្ចនិងសង្គមរបស់ចិននឹងត្រូវរៀបចំឡើងវិញយ៉ាងឆាប់រហ័ស ហើយជីវភាពរស់នៅរបស់ជនជាតិចិននឹងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ៕

 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស