ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកJose Borrell ៖ សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិកគឺមិនគោរពចំពោះការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក
2023-01-03 15:50:17cri
Share with:

      កាលពីថ្ងៃទី ២ ខែមករា តាមម៉ោងក្នុងតំបន់ លោក Jose Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបដែលទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខបានចុះផ្សាយអត្ថបទដោយរិះគន់សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក។លោក Borelli បានលើកឡើងនៅក្នុងអត្ថបទថា សេចក្តីព្រាងច្បាប់នេះបានផ្តល់ឧបត្ថម្ភកធនសាធារណៈដល់ក្រុមហ៊ុនដែលធ្វើសកម្មភាពផលិតកម្មនៅក្នុងប្រទេសសហរដ្ឋអាមេរិក ។ ទង្វើនេះបានប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនអឺរ៉ុប គឺជាការមិនគោរពចំពោះការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក។

      លោក Borelli បានលើកឡើងថា សមត្ថភាពហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបគឺមានកម្រិត បើអនុម័តគោលនយោបាយស្រដៀងគ្នានឹងសហរដ្ឋអាមេរិកនៅតាមរដ្ឋសមាជិកនីមួយៗនឹងធ្វើ៎ឲ្យទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុបបែកបាក់។ សហភាពអឺរ៉ុបបាននិងកំពុងពិភាក្សាជាមួយអាជ្ញាធរអាមេរិកដើម្បីដោះស្រាយការខ្វែងគំនិតគ្នា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស