ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ជូនទៅកាន់ពិភពលោកនូវក្តីសង្ឃឹមនិងជំនឿចិត្តចំពោះកិច្ចការសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ—សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣របស់លោកប្រធានរដ្ឋចិន Xi Jinping ទទួលបានការចាប់អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ
2023-01-02 15:30:05cri
Share with:

ពេលមុនបុណ្យចូលឆ្នាំថ្មីឆ្នាំសកល លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣ ។ ឥស្សរជនប្រទេសជាច្រើនបានថ្លែងថា សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣របស់លោកប្រធានរដ្ឋចិន Xi Jinping បានបង្ហាញពីសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលប្រទេសចិនទទួលបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ហើយក៏បានបញ្ជូនក្តីសង្ឃឹមនិងជំនឿចិត្តទៅកាន់ពិភពលោកផងដែរ ។ ពួកគេរំពឹងទុកថា ប្រទេសចិនអាចបន្តទទួលការអភិវឌ្ឍនិងវឌ្ឍនភាពនៅពេលអនាគត ជឿជាក់ថា តម្រិះប្រាជ្ញាចិននិងផែនការចិននឹងរួមចំណែកដ៏សំខាន់ថ្មីឥតឈប់ឈរចំពោះកិច្ចការសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ ។

លោក វឹងតឹសេន អ្នកអត្ថាធិប្បាយអំពីកិច្ចការនយោបាយរបស់សិង្ហបុរីបានថ្លែងថា សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោក Xi Jinping បានអធិប្បាយពីសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលចិនទទួលបាននោះ ហើយបានបង្ហាញម្តងទៀតនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការធ្វើទំនើបកម្មបែបផែនចិនតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ពោលគឺ ប្រទេសចិនបានបំពេញបន្ថែមថាមពលវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍសកលភាវូបនីយកម្មប្រកបដោយភាពរឹងមាំ ។

និពន្ធនាយកនៃកាសែតKazakhstan Industry Daily បានបង្ហាញថា សមិទ្ធផលដែលប្រជាជនចិនទទួលបាននៅឆ្នាំ២០២២គួរឱ្យពិភពលោកចាប់អារម្មណ៍ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ប្រទេសចិនកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩តាមបម្រែបម្រួលនៃស្ថានការណ៍បច្ចុប្បន្ននេះ ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាព ដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាធានាការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គម ។

លោក John Pang អតីតសមាជិកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Bard របស់អាមេរិកបានថ្លែងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបន្តជំរុញនិងធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល ចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលជាបន្តបន្ទាប់ ព្រមទាំងជំរុញយ៉ាងសកម្មឱ្យបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ លោករំពឹងទុកថា ចិនអាចបន្តរួមចំណែកតម្រិះប្រាជ្ញាចិននិងផែនការចិនចំពោះសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស