ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋវិទូអាមេរិក៖នៅឆ្នាំ២០២៣ អាមេរិកប្រហែលនឹងប្រឈមភាពថមថយចុះខាងសេដ្ឋកិច្ច
2023-01-02 15:05:24cri
Share with:

      ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានកាលពីថ្ងៃទី១ខែមករាតាមម៉ោងក្នុងតំបន់ លោកMichael Gapenប្រធានសេដ្ឋវិទូនៃធនាគារអាមេរិកបានថ្លែងថា បើនិយាយចំពោះជនជាតិអាមេរិក ឆ្នាំ២០២៣នឹងមានភាពលំបាកណាស់ លោកប៉ាន់ប្រមាណថា នៅឆ្នាំ២០២៣ អាមេរិកប្រហែលនឹងប្រឈមភាពថមថយចុះខាងសេដ្ឋកិច្ច។

      លោកMichael Gapenបានថ្លែងថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចអាមេរិកមានហានិភ័យថមថយចុះខ្ពស់ណាស់ ពីព្រោះក្នុងសភាពការណ៍ធម្មតា ខណៈពេលរដ្ឋាភិបាលរឹតបន្តឹងគោលនយោបាយនិងដំឡើងអត្រាប្តូរការប្រាក់ ដើម្បីបន្ថូរបន្ថយកម្លាំងសម្ពាធពីអតិផរណា គឺតែងតែមានន័យថា សង្គមទាំងមូលនឹងឆ្លងកាត់មួយរយៈពេលដែលមានអត្រាបាត់បង់ការងារខ្ពស់ ហើយទន្ទឹមនឹងនេះ សេដ្ឋកិច្ចក៏នឹងមានភាពថមថយចុះផងដែរ។ ប៉ុន្តែ លោកMichael Gapenក៏បានលើកឡើងដែរថា អាមេរិកក៏មានឱកាសចៀសវាងពីភាពថមថយចុះខាងសេដ្ឋកិច្ចដែរ។លោកMichael Gapenបានថ្លែងទៀតថា ក្នុងបរិបទបច្ចុប្បន្ននេះ ប្រហែលត្រូវការពី២ដល់៣ឆ្នាំទៀតទើបអាចធ្វើឱ្យអត្រាអតិផរណាធ្លាក់ចុះមកនៅត្រឹមកម្រិតមុននឹងផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស