ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចកី្តព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណារបស់អាមេរិកបណ្តាលឱ្យប្រទេសជាច្រើនមិនពេញចិត្ត
2023-01-02 14:08:34cri
Share with:

     ឆ្នាំ ២០២២ លោក បៃដិន ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ«សេចកី្តព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» ។ សេចក្តីព្រាងច្បាប់នេះមានខ្លឹមសារពាក់ព័ន្ធដល់ការដែលរដ្ឋាភិបាលអាមេរិកផ្តល់ប្រាក់ឧបត្ថម្ភធនច្រើនសម្បើមដល់ឧស្សាហកម្មរថយន្តដើរដោយអគ្គិសនីក្នុងស្រុក ប្រការនេះពោរពេញទៅដោយគំនិតឯកតោភាគីនិយមនិងការពារនិយមយ៉ាងខ្លាំង ហើយបានបង្កបង្កើតជាការរើសអើងចំពោះឧស្សាហកម្មពាក់ព័ន្ធរបស់ប្រទេសផ្សេងទៀត ដូច្នេះ បណ្តាលឱ្យប្រទេសជាច្រើនក្នុងនោះបូករួមទាំងសម័្ពន្ធមិត្តនៅអឺរ៉ុបផងដែរមិនពេញចិត្តយ៉ាងខ្លាំង ។

      តាមការផ្សាយដំណឹងរបស់ស្ថានីយទូរទស្សន៍Russia Today បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីបានដាស់តឿនសហភាពអឺរ៉ុបឱ្យបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មដ៏សំខាន់របស់ខ្លួន ដើម្បីឆ្លើយតបនឹង«សេចកី្តព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»របស់អាមេរិក ។

      អង់គ្លេសក៏បានចូលរួមជួរសហគមន៍អន្តរជាតិដែលបានរិះគន់ផែនការផ្តល់ប្រាក់ឧបត្ថម្ភធនដោយទ្រង់ទ្រាយធំរបស់អាមេរិកផងដែរ អង់គ្លេសបានព្រមានថា ទង្វើផ្តល់ ប្រាក់ឧបត្ថម្ភធនរបស់អាមេរិក គឺជាការពារនិយមផ្នែកពាណិជ្ជកម្ម ព្រមនឹងវាយប្រហារទៅលើពាណិជ្ជករផលិតរថយន្តដើរដោយថាមពលអគ្គិសនី អាគុយនិងថាមពលអាចកកើតឡើងវិញផ្សេងទៀតរបស់អង់គ្លេស ។

      ក្រៅពីនេះ នៅខែធ្នូ ឆ្នាំ២០២២ អង្គការពាណិជ្ជកម្មពិភពលោក បានរៀបចំធ្វើសន្និសីទពិនិត្យពិភាក្សាពីគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិក នៅក្រុងហ្សឺណែវ នៃប្រទេសស្វ៊ីស ។ ក្នុងសន្និសីទលើកនេះ រដ្ឋសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកជាច្រើន បានរិះគន់យ៉ាងខ្លាំងចំពោះគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិក ដោយទាមទារយ៉ាងខ្លាំងឱ្យអាមេរិកអនុវត្តករណីយកិច្ចនៃរដ្ឋសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ហើយកុំចចេសដើរលើផ្លូវឯកតោភាគីនិយមនិងការពារនិយមតាមតែទំនើងចិត្តនោះឡើយ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស