ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឆ្នាំ ២០២៣ ទំនាក់ទំនងរវាងចិននិងពិភពលោកនឹងមានភាពកាន់តែជិតស្និទ្ធ
2023-01-02 16:16:22cri
Share with:

    នៅថ្ងៃទីមួយនៃឆ្នាំថ្មីឆ្នាំសកល ២០២៣ ប្រជាជននៅគ្រប់ទិសទីលើទូទាំងពិភពលោកបានរួមគ្នាសន្យាក្តីបំណងចំពោះសន្តិភាពនិងការអភិវឌ្ឍ ។ មុនចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៣ ដោយសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយពិភពលោក ប្រទេសចិននាពេលអនាគតនឹងមានភាពកាន់តែល្អបវរ ហើយសូមជូនពរពិភពលោកមានសន្តិភាពនិងភាពស្រស់បំព្រង មានសុភមង្គលនិងភាពសុខសាន្ត ។

    នេះជាបំណងប្រាថ្នាក្នុងឆ្នាំថ្មីរបស់ប្រទេសចិន ហើយក៏ជាកាដូឆ្នាំថ្មីដ៏មានតម្លៃពន់ពេកជូនដល់ពិភពលោកផងដែរ ។ អ្នកវិភាគអន្តរជាតិជាច្រើនរូបសម្គាល់ឃើញថា សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោកប្រធានរដ្ឋចិន Xi Jinping គួរឱ្យមានក្តីរំភើបកាន់តែច្រើន ក៏ធ្វើឱ្យពិភពលោកទទួលបានការលើកទឹកចិត្តខ្លាំងដែរ ។

    សូមបញ្ជាក់ថា មានតែពិភពលោកល្អ ប្រទេសចិនទើបបានល្អ ហើយប្រទេសចិនបានល្អ ពិភពលោកនឹងកាន់តែល្អទៅទៀត ។ នេះជាទស្សនៈពិភពលោកដ៏សាមញ្ញនិងជ្រាលជ្រៅរបស់បក្សកាន់អំណាចរបស់ចិន ។ រឿងរ៉ាវអំពីការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេលមួយឆ្នាំកន្លងទៅបានបញ្ជាក់យ៉ាងពេញលេញថា ប្រទេសចិនដែលសម្រេចបាននូវក្តីសុបិនរបស់ខ្លួនជាបន្តបន្ទាប់ ពោរពេញទៅដោយកម្លាំងរស់រវើក ក៏ដូចជារក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយពិភពលោកមិនត្រឹមតែអាចទទួលបានការអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ពិភពលោកផងដែរ ។

    នៅឆ្នាំ ២០២២ ដែលទើបបានកន្លងផុតទៅ បក្សកុម្មុយនីស្តចិនបានបើកធ្វើសមាជលើកទី ២០ ដោយជោគជ័យដែលត្រូវប្រព័ន្ធសរព័ត៌មានបរទេសវាយតម្លៃថាជា"ព្រឹត្តិការណ៍ដ៏សំខាន់បំផុតរបស់ប្រទេសចិនក្នុងឆ្នាំនេះ "។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០មិនត្រឹមតែបានចាប់ផ្តើមដំណើរការថ្មីរបស់ប្រទេសចិនក្នុងការកសាងប្រទេសសង្គមនិយមដោយគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាចំណុចចាប់ផ្តើមថ្មីសម្រាប់ឱ្យប្រទេសចិនពួតដៃគ្នាជាមួយពិភពលោកដើម្បីបង្កើតអនាគតដ៏ល្អបវរផងដែរ ។

    គួររំលឹកដែរថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានបន្តរក្សាឋានៈជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ។ តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុប(GDP)ប្រចាំឆ្នាំ២០២២នឹងលើសពី ១២០ ទ្រីលានយាន់ប្រាក់ចិន ។ ពីការពង្រឹងនូវសមិទ្ធផលនៃយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រដល់ការជំរុញភាពរុងរឿងរបស់ជនបទឡើងវិញដោយគ្រប់ជ្រុងជ្រោយ ពីការសាងសង់ស្ថានីយអវកាសចិនដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជានាវាផ្ទុកយន្តហោះ"Fujian"គ្រឿងទី៣បានដាក់ឱ្យប្រើប្រាស់ ដល់យន្តហោះដឹកអ្នកដំណើរធុនធំ C919 គ្រឿងទីមួយបានប្រគល់ឲ្យក្រុមហ៊ុនអាកាសចរណ៍ជាផ្លូវការនិងស្ថានីយអគ្គសនី Baihetan បានដាក់ឱ្យដំណើរការទាំងស្រុង ។ល។ នៅឆ្នាំ ២០២២ ដែលសេដ្ឋកិច្ចសកលធ្លាក់ចូលក្នុងភាពថមថយចុះ សេដ្ឋកិច្ចចិនមានភាពធន់ កម្លាំងរស់រវើកនិងសក្តានុពលដ៏ខ្លាំងក្លា ក៏ដូចជានិន្នាការល្អប្រសើរជាទូទៅនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែនោះទេ ហើយចិននៅតែជាក្បាលម៉ាស៊ីនដ៏ខ្លាំងបំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។

    ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ សភាពការណ៍ផ្លាស់ប្តូរមិនដែលមានក្នុងមួយសតវត្សរ៍បន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ពិភពលោកមិនសូវមានសន្តិភាពទេ ប៉ុន្តែទំនាក់ទំនងរវាងចិននិងពិភពលោកបែរជាមានភាពកាន់តែជិតស្និទ្ធ ។ ពី"ការទូតខាងកីឡាអូឡាំពិករដូវរងា"នៅក្រុងប៉េកាំងដល់កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនិងកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងរុស្ស៊ី រហូតដល់ប្រមុខរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលប្រទេស G២០ និងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លោកប្រធានរដ្ឋចិន Xi Jinping បានជួបជុំជាមួយមិត្តចាស់ជាច្រើនរូបនៅក្រុងប៉េកាំង ក៏បានដើរចេញពីប្រទេសចិនទៅធ្វើអធិប្បាយពីគំនិតផ្តួចផ្តើមរបស់ចិនដើម្បីលើកឡើងនូវគម្រោងចិននិងតម្រិះប្រាជ្ញាចិន ក្នុងន័យដោះស្រាយបញ្ហាលំបាក់របស់ពិភពលោក ។

    ស្នូរជួងឆ្នាំថ្មីបានបន្លឺឡើង ពន្លឺព្រះអាទិត្យនៃឆ្នាំថ្មីបានចាំងជះលើពាសពេញពិភពលោក ។

    ប្រជាជនចិនដែលបាននិងកំពុងឈានទៅមុខយ៉ាងអង់អាចក្លាហាន តស៊ូយ៉ាងស្វិតស្វាញនឹងធ្វើឱ្យប្រទេសចិនមានភាពកាន់តែល្អបវរនៅពេលអនាគត ក្រៅពីនេះ ប្រទេសចិនដែលទទួលផលឈ្នះ-ឈ្នះជាមួយពិភពលោកនឹងបំពេញបន្ថែមថាមពលវិជ្ជមានកាន់តែច្រើនដល់ការជំរុញការអភិវឌ្ឍនិងវិបុលភាពសកល ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស