ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិអាហ្រ្វិកខាងត្បូងថ្លែងថា៖បន្ទាប់ពីបានបង្កើតទំនាក់ទំនងផ្លូវទូតអស់រយៈពេល ២៥ ឆ្នាំមក អាហ្វ្រិកខាងត្បូងនិងចិនទទួលបានសមិទ្ធផលសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកគួរឱ្យកត់សម្គាល់
2023-01-02 15:34:54cri
Share with:

    នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ អាហ្វ្រិកខាងត្បូងនិងប្រទេសចិនបានទទួលអបអរខួបទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត ។ ក្រសួងទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិអាហ្រ្វិកខាងត្បូងបានចេញផ្សាយសេចក្តីថ្លែងការណ៍នាថ្ងៃដដែលនោះថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរ អាហ្រ្វិកខាងត្បូងនិងចិនបានធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីក្នុងគ្រប់វិស័យ ក៏ដូចជាកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។

    សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មសកលដ៏ធំបំផុតរបស់អាហ្វ្រិកខាងត្បូង ហើយអាហ្វ្រិកខាងត្បូងក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅទ្វីបអាហ្វ្រិកផងដែរ ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតមក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង ។ អ្វីដែលកាន់តែសំខាន់ជាងទៀត គឺ ទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកបែបនេះបានគាំទ្រអាហ្វ្រិកខាងត្បូងឱ្យសម្រេចបាននូវគោលដៅគោលនយោបាយការទូតស្តីពីការអភិវឌ្ឍក្នុងស្រុក ព្រមទាំងជំរុញឱ្យទ្វីបអាហ្វ្រិកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដ៏មានភាពកាន់តែទូលំទូលាយ ។

    ក្រសួងទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិអាហ្រ្វិកខាងត្បូងបានលើកឡើងថា ឆ្នាំនេះ អាហ្រ្វិកខាងត្បូងនឹងជំនួសប្រទេសចិនក្លាយជាប្រធានផ្លាស់វេនប្រទេស BRICS ហើយប្រទេសទាំងពីរនឹងបន្តខិតខំប្រឹងប្រែងដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធស្ថិតក្រោមក្របខណ្ឌនៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស