ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានិងសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានផ្ញើសារលិខិតជូនពរដល់លោកPaul GREENE រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេស Antigua and Barbuda
2023-01-01 18:21:29cri
Share with:

ពេលថ្មីៗកន្លងទៅនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានផ្ញើសារលិខិតជូនពរដល់លោក Paul GREENE រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសAntigua and Barbuda ដើម្បីអបអរសាទរខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

លោក Wang Yi បានថ្លែងថា តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងប្រទេស Antigua and Barbuda ក្នុងរយៈពេល ៤០ ឆ្នាំមក ទំនាក់ទំនងនៃប្រទេសទាំងពីរបានរក្សាបាននូវការអភិវឌ្ឍប្រកបដោយសន្តិភាពនិងស្ថិរភាពជានិច្ច ។ ខ្ញុំរីករាយខិតខំប្រឹងប្រែងជាមួយលោកPaul GREENE ដើម្បីធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ហើយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិង Antigua and Barbuda ។

ជាការឆ្លើយតប លោក Paul GREENE បានថ្លែងថា រយៈពេល ៤០ ឆ្នាំមក ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេស Antigua and Barbuda ។ ប្រឈមមុខនឹងពិភពលោកដែលកាន់តែមិនប្រាកដប្រជា ប្រទេសទាំងពីរបានបង្កើតឡើងនូវទំនាក់ទំនងដែលមានទំនុកចិត្តគ្នាទៅវិញទៅមកនិងរួមសមាគ្គីជាមួយគ្នា ។ ភាគី Antigua and Barbuda សូមថ្លែងអរណុនចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រនិងជំនួយដល់ប្រជាជន Antigua and Barbuda ក្នុងកន្លងមក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស