ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានផ្ញើលិខិតអបអរសាទរជូនលោក Ramaphosa ដែលបានបន្តជាប់ឆ្នោតជាប្រធានគណបក្សសមាជជាតិអាហ្វ្រិកនៃប្រទេសអាហ្វ្រិកខាងត្បូង
2023-01-01 14:25:31cri
Share with:

          ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២ លោក Xi Jinping  អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្ញើលិខិតអបអរសាទរជូនលោក Ramaphosa ដែលបានបន្តជាប់ឆ្នោតជាប្រធានគណបក្សសមាជជាតិអាហ្វ្រិកនៃប្រទេសអាហ្វ្រិកខាងត្បូង។

        ក្នុងសារលិខិត  លោក Xi Jinping  បានលើកឡើងថា  រីករាយចិត្តដោយទទួលដំណឹងថាលោកបានបន្តជាប់ឆ្នោតជាប្រធានគណបក្សសមាជជាតិអាហ្វ្រិកនៃប្រទេសអាហ្វ្រិកខាងត្បូង សូមចូលរួមអបអរសាទរយ៉ាងស្មោះ និងជូនពរលោកទទួលបានសមិទ្ធផលកាន់តែធំក្នុងមុខតំណែងដ៏សំខាន់និងមានតម្លៃខ្ពង់ខ្ពស់នេះ។ 

       លោក Xi Jinping   បានបន្តថា   បក្សកុម្មុយនីស្តចិននិងគណបក្សសមាជជាតិអាហ្វ្រិកមានចំណងមិត្តភាពប្រពៃណីដ៏ជ្រាលជ្រៅ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូររវាងគ្នាក៏ច្រើនសន្ធឹកសន្ធាប់  ដែលបានដើរតួនាទីសំខាន់ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ខ្ញុំមានឆន្ទៈរួមជាមួយលោកដើម្បីដឹកនាំទំនាក់ទំនងបក្សទាំងពីរនិងប្រទេសទាំងពីរឡើងដល់កម្រិតកាន់តែខ្ពស់ ពួតដៃគ្នាដើម្បីបង្កើតសហគមន៍រួមវាសនាក្នុងយុគសម័យថ្មីរវាងចិននិងអាហ្វ្រិកខាងត្បូង ក៏ដូចជាសហគមន៍រួមវាសនាក្នុងយុគសម័យថ្មីសម្រាប់មនុស្សជាតិផងដែរ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស