ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំផលិតប្រេងកាតនិងឧស្ម័នធម្មជាតិប្រចាំឆ្នាំនៃអណ្តូងប្រេងកាតនិងឧស្ម័នធម្មជាតិធំបំផុតរបស់ប្រទេសចិនលើសពី៦៥០០ម៉ឺនតោន
2023-01-01 14:53:17cri
Share with:

គិតរហូតដល់ម៉ោង២២ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទំហំផលិតប្រេងកាតនិងឧស្ម័នធម្មជាតិប្រចាំឆ្នាំនៃអណ្តូងប្រេងកាតChangqingដែលជាអណ្តូងប្រេងកាតនិងឧស្ម័នធម្មជាតិធំបំផុតរបស់ប្រទេសចិនបានលើសពី៦៥០០ម៉ឺនតោន ឡើងដល់៦៥០១.៥៥ម៉ឺនតោន ហើយបង្កើតកំណត់ត្រាខ្ពស់បំផុតខាងផលិតកម្មប្រេងកាតនិងឧស្ម័នធម្មជាតិប្រចាំឆ្នាំរបស់អណ្តូងប្រេងកាតនិងឧស្ម័នធម្មជាតិក្នុងប្រទេសចិន។នេះជាការលោតផ្លោះជាប្រវត្តិសាស្ត្រមួយទៀតរបស់អណ្តូងប្រេងChangqingបន្ទាប់ពីបំបែក៦០លានតោននៅឆ្នាំ២០២០។

តាមដំណឹងបានឱ្យដឹងថា ចំនួនប្រេងកាតនិងឧស្ម័នធម្មជាតិសរុបដែលរួមចំណែកដល់រដ្ឋដោយអណ្តូងប្រេងកាតChangqingបានលើស៨៩០លានតោន ដែលបានដើរតួនាទីសំខាន់ក្នុងការធានាដល់សន្តិសុខថាមពលប្រេងកាតនិងឧស្ម័នធម្មជាតិរបស់រដ្ឋ។ឆ្នាំ២០២២ អណ្តូងប្រេងកាតChangqingបានសាងសង់រួចនូវផលិតភាពប្រេងកាតនិងឧស្ម័នលើសពី១០លានតោន ចំនួនផលិតប្រេងកាតនិងឧស្ម័នធម្មជាតិបានកើនឡើង២៥៦.៩២ម៉ឺនតោនបើប្រៀបធៀបនឹងឆ្នាំ២០២១៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស