ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើលិខិតអបអរសាទរជូនលោក Alain Berset ប្រធានអាណត្តិថ្មីនៃក្រុមប្រឹក្សាសហព័ន្ធស្វីស
2023-01-01 17:58:57cri
Share with:

            ថ្ងៃទី១ ខែមករាឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនលោក  Alain Berset ប្រធានអាណត្តិថ្មីនៃក្រុមប្រឹក្សាសហព័ន្ធស្វីស។

           លោក Xi Jinping  បានលើកឡើងថា ក្រោមការណែនាំនៃស្មារតី “ សមភាព  ច្នៃប្រឌិតថ្មី  និងឈ្នះ-ឈ្នះ ” ទំនាក់ទំនងរវាងចិននិងស្វីសបានរក្សានិន្នាការអភិវឌ្ឍន៍ដោយល្អប្រសើរ ការជឿជាក់គ្នាខាងនយោបាយរវាងភាគីទាំងពីរកាន់តែរឹងមាំ  កិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់វិស័យកាន់តែស៊ីជម្រៅ  ។ ខ្ញុំយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ស្វីស មានឆន្ទៈរួមជាមួយលោកប្រធាន  ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រច្នៃប្រឌិតថ្មីរវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនថ្មី និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស