ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ភូទីន បានថ្លែងថា ប្រទេសលោកខាងលិចធ្វើសង្គ្រាមដាក់ទណ្ឌកម្មលើរុស្ស៊ីមិនសម្រេចដូចបំណងទេ
2023-01-01 14:37:59cri
Share with:

      លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងសុន្ទរកថាឆ្នាំថ្មីឆ្នាំសកលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលបានបូកសរុបពីការប៉ះទង្គិចជាមួយអ៊ុយក្រែន ទំនាក់ទំនងជាមួយប្រទេសលោកខាងលិចជាដើម។ លោកបានលើកឡើងថា  ច្រើនឆ្នាំកន្លងមក ប្រទេសលោកខាងលិចលាក់ពុតរុស្ស៊ីថាធានាសន្តិភាពជាមួយគ្នា ក៏ប៉ុន្តែគឺកុហកផង ហើយត្រៀមធ្វើការឈ្លានពានផង ។ ប្រទេសលោកខាងលិចចង់បំបាក់រុស្ស៊ីឱ្យថមថយចុះដោយប្រើប្រាស់ប្រទេសនិងប្រជាជនអ៊ុយក្រែននោះ រុស្ស៊ីដាច់ខាតមិនអនុញ្ញាតិឱ្យសភាពការណ៍បែបនេះកើតឡើងទេ។

      លោក ភូទីន បានបន្តថា  ពីឆ្នាំ២០១៤ មក   រុស្ស៊ីបានស្ថិតក្រោមការត្រូវដាក់ទណ្ឌកម្ម ឈានដល់ឆ្នាំ២០២២ ប្រទេសលោកខាងលិចបានធ្វើសង្គ្រាមដាក់ទណ្ឌកម្មជាក់លាក់ចំពោះរុស្ស៊ី ក្នុងបំណងចង់បំផ្លាញទាំងស្រុងចំពោះឧស្សាហកម្ម ការដឹកជញ្ជូន និងហិរញ្ញវត្ថុរបស់រុស្ស៊ី ក៏ប៉ុន្តែទង្វើនេះមិនបានសម្រេចតាមបំណងនោះទេ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស