ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនរបស់ប្រទេសជាច្រើនថ្លែងថា ៖ សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០២៣ របស់លោកប្រធានចិន Xi Jinping បង្ហាញពីទំនួលខុសត្រូវជាប្រទេសធំរបស់ប្រទេសចិននិងប្រាជ្ញារបស់ចិន
2023-01-01 14:41:35cri
Share with:

អតីតនាយករងនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចិននៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិប៉ាគីស្ថានបានថ្លែងថា ៖សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពីសមិទ្ធផលរបស់ប្រទេសចិន ។ ប្រទេសចិនបានក្លាយជាមហាអំណាចពិភពលោក ។ ប្រទេសចិនកំពុងរួមចំណែកដល់សេដ្ឋកិច្ចពិភពលោក សន្តិភាពពិភពលោក និងវិបុលភាពពិភពលោក ។

លេខាធិការទំនាក់ទំនងអន្តរជាតិនៃក្រុង Buenos Aires ប្រទេសអាហ្សង់ទីនថ្លែងថា៖ ប្រទេសចិនបាននាំមកនូវទំហំសេដ្ឋកិច្ចកាន់តែធំនិងកម្លាំងរស់រវើកកាន់តែច្រើនដល់សេដ្ឋកិច្ចពិភពលោក ។ ប្រទេសយើងកំពុងចេញពីការថបថយសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយពិភពលោកត្រូវការសេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ។

អគ្គលេខាធិការនៃសមាគមមិត្តភាពហ្សំប៊ី-ចិនថ្លែងថា៖ សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោកប្រធាន Xi Jinping មិនត្រឹមតែនាំមកនូវក្តីសង្ឃឹមដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ពិភពលោកទាំងមូល ជាពិសេសប្រជាជនអាហ្វ្រិកយើងផងដែរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស