ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLiKeqiangនាយករដ្ឋមន្ត្រីចិនផ្ញើសារលិខិតជូនពរដល់លោកBenjamin Netanyahuនាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល
2023-01-01 14:55:00cri
Share with:

ថ្ងៃទី៣១ ខែធ្នូ លោកLiKeqiangនាយករដ្ឋមន្ត្រីចិនបានផ្ញើសារលិខិតដល់លោកBenjamin Netanyahu ដើម្បីអបអរសាទរលោកកាន់មុខតំណែងជានាយរដ្ឋមន្ត្រីអ៊ីស្រាអែលម្តងទៀត។

លោកLiKeqiangបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសចិននិងអ៊ីស្រាអែលបានអភិវឌ្ឍដោយស្ថិរភាព កិច្ចសហប្រតិបត្តិការប្រាកដប្រជាលើគ្រប់វិស័យបានត្រូវជំរុញដោយឥតឈប់ឈរ។រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយអ៊ីស្រាអែល រីករាយខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនជំនឿចិត្តទៅវិញទៅមកផ្នែកនយោបាយ ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាផលប្រយោជន៍ទៅវិញទៅមកកាន់តែស៊ីជម្រៅ ព្រមនិងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូដោយគ្រប់ជ្រុងជ្រោយនិងច្នៃប្រឌិតថ្មីរវាងប្រទេសចិននិងអ៊ីស្រាអែលវិវឌ្ឍទៅមុខដោយស្ថិរភាពនិងរឹងមាំ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស