ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Qishan បានផ្ញើលិខិតអបអរសាទរជូនលោកស្រី Viola Amherd អនុប្រធានថ្មីនៃក្រុមប្រឹក្សាសហព័ន្ធស្វីស
2023-01-01 18:08:18cri
Share with:

             ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ លោក Wang Qishan  អនុប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនលោកស្រី   Viola Amherd  ដើម្បីចូលរួមអបអរសាទរលោកស្រីដែលបានជាប់ឆ្នោតត្រូវជ្រើសរើសជាអនុប្រធានថ្មីនៃក្រុមប្រឹក្សាសហព័ន្ធស្វីស។  

      លោក Wang Qishan  បានលើកឡើងថា  បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេលជាង ៧០ ឆ្នាំមក ប្រទេសចិននិងស្វីសបានគោរពគ្នាទៅវិញទៅមក រាប់អានគ្នាដោយសមភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទំនាក់ទំនងទ្វេភាគីបានរីកចម្រើនយ៉ាងលេចធ្លោ  ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យក៏កាន់តែស៊ីជម្រៅផងដែរ។ ខ្ញុំមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយលោកស្រីដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រច្នៃប្រឌិតថ្មីរវាងប្រទេសទាំងពីរឈានទៅមុខដោយឥតឈប់ឈរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស