刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេស៖ស្ថានីយ៍អវកាសចិនសូមស្វាគមន៍អវកាសយានិកបរទេសអញ្ចើញមកបំពេញទស្សនកិច្ច

2022-04-19 15:42:20 cri

   ចំពោះសំនួរលើកឡើងអំពីអាកប្បកិរិយាកិច្ចសហការផ្នែកអវកាសអន្តរជាតិរបស់​ប្រទេសចិន លោកWang Wenbin​អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃទី១៨ខែមេសាថា កិច្ចសហប្រតិបត្តិការអន្តរជាតិជានិន្នាការរបស់ការ​អភិវឌ្ឍអវកាស ស្ថានីយ៍អវកាសប្រទេសចិនសូមស្វាគមន៍អវកាសយានិកបរទេស​អញ្ចើញមកបំពេញទស្សនកិច្ច។

​​​លោកបានបញ្ជាក់ថា តាំងពីគម្រោងអវកាសផ្ទុកមនុស្សចិនបានបង្កើតឡើង និងអនុវត្តជាក់ស្តែងរៀងមក ចិនបានប្រកាន់ខ្ជាប់នូវគោលការណ៍ការប្រើប្រាស់ដោយសន្តិភាព បម្រើផលប្រយោជន៍គ្នាទៅវិញទៅមកដោយស្មើភាព និងរួមអភិវឌ្ឍជាមួយគ្នា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គភាព និងសហគមន៍អវកាសជាច្រើន ក្នុងនោះរួមមានប្រទេសបារាំង អាល្លឺម៉ង អ៊ីតាលី រុស្ស៊ីនិងប៉ាគ្គីស្ថាន ព្រមទាំង​លេខាធិការដ្ឋានរបស់គណៈកម្មាធិការអំពីការប្រើប្រាស់លំហអវកាសដោយសន្តិភាពរបស់អ.ស.ប.និងទីភ្នាក់ងារអវកាសអឺរ៉ុបជាដើម ដែលបានធ្វើគម្រោងសហការច្រើនបែប​យ៉ាង និងទទួលបានសមិទ្ធផលសហការដ៏ច្រើនសម្បើម។

​​​​លោកWang Wenbinបានថ្លែងថា ភាគីចិនរីករាយនឹងរួមជាមួយប្រទេសនិងតំបន់ទាំង​អស់ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រើប្រាស់លំហអវកាសដោយសន្តិភាព ធ្វើកិច្ចសហប្រតិ​បត្តិការអន្តរជាតិនិងការផ្លាស់ប្តូរគ្នាឱ្យកាន់តែច្រើនឡើង ​ស្ថានីយ៍អវកាសចិនសូមស្វាគមន៍​អវកាសយានិកបរទេសអញ្ចើញមក​បំពេញទស្សនកិច្ច ហើយសហការជាមួយនឹងអវកាសយានិកចិន ដើម្បីរួមចំណែកកាន់តែច្រើនទៅក្នុងការស្វែងរកអាថ៌កំបាំងចក្រវាឡជូនមនុស្សជាតិ និងជំរុញ​បង្កើតសហគមន៍វាសនារួមរបស់មនុស្សជាតិ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស