王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារពិភពលោកសម្រួលបញ្ចុះការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ មកនៅត្រឹម ៣.២%

2022-04-19 16:59:32

លោក Malpass ប្រធានធនាគារពិភពលោកបានថ្លែង​កាលពីថ្ងៃទី ១៨ ខែមេសាថា ក្នុងបរិបទ​អតិផរណាពិភពលោកឡើងខ្ពស់ ​បរិយាកាសហិរញ្ញវត្ថុរងការរឹតត្បិត​និងការប៉ះទង្គិច​រវាងរុស្ស៊ី​និងអ៊ុយក្រែន ធនាគារពិភពលោកបានសម្រួលបញ្ចុះការព្យាករណ៍អំពី​​កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ​ដែលបានប្រកាសនៅក្នុងខែ​មករាឆ្នាំ ២០២២នេះមកនៅ​ត្រឹម ៣.២% ពី ៤.១% ។

លោក Malpass បានថ្លែង​​ក្នុងកិច្ចប្រជុំ​តុមូលនៃប្រព័ន្ធសារព័ត៌មាន​មួយក្នុង​កិច្ចប្រជុំ​រដូវផ្ការីករវាង​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកថា បំណុលខ្ពស់​និងអតិផរណាកើនឡើងគឺជាបញ្ហាធំបំផុតទាំង​ពីរដែល​កំណើនពិភពលោកបាន​រិងកំពុងប្រឈម​ ។ ​លោកបានលើកឡើង​ថា ដោយសារតែបំណុលខ្ពស់ មាន​ប្រទេស​ចំណូល​ទាបប្រហែល​ ៦០%​បានស្ថិត​ក្នុង​ឬប្រឈមមុខនឹងបញ្ហាបំណុល​ ហើយវិបត្តិបំណុលត្រូវបានប៉ាន់ប្រមាណ​ថា នឹងបន្តមាន​សភាព​កាន់តែអាក្រក់នៅឆ្នាំ ២០២២ ។

លោក Malpass មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ​ស្ថានភាពនៃប្រទេសកំពុងអភិវឌ្ឍន៍ ។ ការថ្លែង​ឡើងយ៉ាងទាន់ហន់នៃតម្លៃថាមពល ជី​គីមីនិងស្បៀងអាហារដែលបណ្តាលមកពីការប៉ះទង្គិច​រវាងរុស្ស៊ី​និងអ៊ុយក្រែន​បានបង្កើនសម្ពាធអតិផរណាចំពោះ​ប្រទេសទាំងនេះ ។ លោក​សម្គាល់​ថា រដ្ឋាភិបាល​ត្រូវដាក់​ចេញ​​គោលនយោបាយលើវិស័យ​បង្កើន​ការ​ផ្គត់ផ្គង់ រក្សា​ស្ថិរភាព​រូបិយវត្ថុ​ ដើម្បី​​កាត់​បន្ថយ​អតិផរណានិងលើកកម្ពស់​អត្រាកំណើនសេដ្ឋកិច្ច ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស