王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិន៖ រង្វង់មិត្តភក្តិនៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" បានបន្តពង្រីកធំ

2022-04-19 15:48:51

     ថ្ងៃទី ១៩ ខែមេសា ​លោកស្រី ​Meng Wei អ្នកនាំពាក្យ​នៃគណៈកម្មាធិការ​ជាតិ​កំណែ​ទម្រង់និង​អភិវឌ្ឍន៍ចិន​បាន​លើកឡើង​ក្នុងសន្និសីទកាសែតថា ​គិត​មក​ទល់​បច្ចុប្បន្ន​ ប្រទេស​ចិន​បាន​ចុះហត្ថលេខាលើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ស្តីពីការ​​រួមគ្នាកសាង​​"​ខ្សែក្រវាត់និងផ្លូវ​" ជាង​ ២០០ ច្បាប់ជាមួយ​ប្រទេស​ចំនួន​ ១៤៩ ​និង​អង្គការ​អន្តរជាតិ​ចំនួន​ ៣២។

     ​លោកស្រី ​Meng Wei បាន​ថ្លែងថា​ ​នាពេល​កន្លងទៅនេះ​ ​«មតិយោបល់ស្តីពី​ការ​ជំរុញ​ការរួមគ្នា​កសាង​​​​"​ខ្សែក្រវាត់និងផ្លូវ​" ដោយបៃតង»ត្រូវបាន​បោះពុម្ភផ្សាយ​ ​ដែលបាន​រៀបចំចាត់ចែង​ភារកិច្ច​សំខាន់ៗ​ចំនួន​ ១៥​ លើ ​៣​វិស័យ។​ ការដាក់ចេញ​មតិ​យោបល់មួយ​នេះគឺក្នុងគោលបំណង​ ៣ ៖ ទី១ ​គ្រោងផែនការ​សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសំខាន់នៃការអភិវឌ្ឍ​​បៃតង​។ ​ទី​២ ​​គ្រោងផែនការសម្រាប់​ជំរុញអោយ​គម្រោងនៅ​បរទេស​អភិវឌ្ឍដោយបៃតង​។​ ​ទី​៣ ​គ្រោងផែនការសម្រាប់ធ្វើ​អោយមានសុក្រិតភាពនូវ​​ប្រព័ន្ធគាំទ្រ​និង​ធានា​ដល់ការអភិវឌ្ឍ​​បៃតង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស