邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់៖ អាមេរិកបានប្រើ“ វិធីសាស្ត្រអូសបន្លាយពេល ” ក្នុងការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់

2022-04-19 11:06:06

       លោក Khatib Zadeh ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ថ្លែងនៅ​ថ្ងៃទី ១៨ ខែមេសាថា   ​​អាមេរិក​បាន​ប្រើ “វិធីសាស្ត្រ​អូស​បន្លាយ​ពេល ”  ​​ក្នុងការចរចា​ស្តីពី​ភាគីពាក់ព័ន្ធ​នៃ​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​អំពី​បញ្ហា​នុយគ្លេអ៊ែរអ៊ីរ៉ង់   ​អ៊ីរ៉ង់​កំពុង​រង់ចាំ​អាមេរិក​ឆ្លើយតប​លើ​សំណើ​របស់​អ៊ីរ៉ង់​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​អ៊ីរ៉ង់​យកចិត្តទុកដាក់។

        លោក​ Khatib Zadeh បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ​ថា  ​អ៊ីរ៉ង់ ​ក៏ដូចជា​អង់គ្លេស ​ចិន បារាំង ​រុស្ស៊ី​និង​អាល្លឺម៉ង់ជាដើម ​ដែលជា​​ភាគីពាក់ព័ន្ធ​នៃ​កិច្ចព្រមព្រៀង​អំពី​បញ្ហា​នុយគ្លេអ៊ែរអ៊ីរ៉ង់​បាន​ធ្វើ​កិច្ច​​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង ​ហើយ​  តែកំពុង​រង់ចាំ​​អាមេរិក​ឆ្លើយតប​យ៉ាងសមរម្យ​សម្រាប់​ការដោះស្រាយ​​បញ្ហា​ដែល​យកចិត្តទុកដាក់​។ 

       លោកបាន​បន្ត​ថា អាមេរិក​បាន​​ប្រើ​ “វិធីសាស្ត្រ​អូស​បន្លាយ​ពេល ”  ​ ​ក៏ប៉ុន្តែ ​ អាកប្បកិរិយា​នៃ​ការចរចា​អំពី​​បញ្ហា​នុយគ្លេអ៊ែរអ៊ីរ៉ង់នាពេលបច្ចុប្បន្ន​គឺ ​ “មិនអវិជ្ជមាន”ទេ ​ពោលគឺ​នៅតែ​​មាន​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការជំរុញ​​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស