王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន​៖ ​អាមេរិកបា​​ននិងកំពុង​ធ្លាក់ខ្លួន​ជា​ប្រទេស​ដែល​រងការ​រំលោភបំពានជាប្រព័ន្ធផ្នែក​សិទ្ធិមនុស្ស​

2022-04-19 15:24:04

      ថ្ងៃទី ​១៨ ខែមេសា លោក​Wang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិន​  បាន​ថ្លែងក្នុងសន្និសីទកាសែត​ថា​ ​ភាគីចិនយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាពសិទ្ធិមនុស្ស​ដែល​កាន់តែ​អាប់អួទៅៗ​ក្នុងប្រទេស​អាមេរិក​។​ ការពិត​ដ៏ច្រើន​សន្ធឹក​បាន​បង្ហាញ​ថា​ ​ការរើស​អើង​ពូជសាសន៍ ​បទឧក្រិដ្ឋដោយ​កាំភ្លើង​ ​និង​ការអនុវត្ត​​ច្បាប់ដោយ​ហិស្សាជាដើម​មិនមែនជា​ករណីឯកឯងនោះទេ​ ​តែគឺជា​បញ្ហាកើត​​ក្នុង​រយៈពេលយូរ​និង​ជាប្រព័ន្ធ​។​

​      លោក​Wang Wenbinបាន​បន្ថែមថា​ ​តាមការផ្សាយ​ដំណឹងបាន​អោយដឹងថា​ ​ជនជាតិមានពណ៌សម្បុរត្រូវ​បានប៉ូលិសមើលក្នុងផ្លូវ​ខុសៗគ្នា​លើវិស័យជាច្រើន​។​ ​ការ​ស៊ើបអង្កេតបាន​បង្ហាញថា​ ជនជាតិអាមេរិក​ត្រឹមតែ​ ​២២% ​សម្គាល់ថា​ប៉ូលិសបាន​ចាត់ទុកជនជាតិអាមេរិក​ទាំគ្រប់រូប​ដោយស្មើគ្នា​។​ ​អាមេរិក​បាននិងកំពុងធ្លាក់ខ្លួន​ជា​ប្រទេស​ដែល​រងការ​រំលោភបំពានជាប្រព័ន្ធផ្នែក​សិទ្ធិមនុស្ស​។​ ​អាមេរិក​គ្មាន​សិទ្ធិ​និយាយ​ឆ្ការដៃឆ្ការជើង​ចំពោះ​សិទ្ធិមនុស្ស​របស់​ប្រទេស​ដទៃនោះទេ​។​​​អ្វីដែលភាគីអាមេរិក​គួរតែធ្វើ ​គឺ​ប្រឈម​មុខ​យ៉ាង​ត្រឹមត្រូវ​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ​ដែល​ស្ថិតមាន​ជាទូទៅ​ក្នុងប្រទេស​​ ​ហើយ​ពិចារណាយ៉ាងយកចិត្តទុកដាក់ឡើងវិញ​ថា​តើ​ត្រូវ​ធ្វើ​យ៉ាងដូច​ម្តេចដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ដែល​មានសភាពកាន់តែ​អាប់អួទៅៗ​នោះ​៕

 

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស