刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេតវិមាន៖រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកនឹងមិនចូលរួមសកម្មភាពប្រទេសG20ដែលមានតំណាងរុស្ស៊ីចូលរួមឡើយ

2022-04-19 16:48:42 cri

​     តាមដំណឹងផេកផ្លូវការរបស់​សេតវិមានអាមេរិកបានឱ្យដឹងថា​ ថ្ងៃទី​១៨តាមម៉ោងតំបន់​ លោកស្រី​Jen Psaki លេខាសារព័ត៌មានសេតវិមានបានបញ្ជាក់នៅក្នុងសន្និសីទការសែតថា​ ​សន្និសីទ​ប្រទេស​G20ដែលនឹងរៀបចំស្ថិតក្នុងក្របខ័ណ្ឌសន្និសីទរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកនៅសប្ដាហ៍នេះ​ អាមេរិក​នឹងមិនចូលរួម​សកម្មភាព​ឬក៏ការប្រជុំដែលមានតំណាងរុស្ស៊ីចូលរួមនោះទេ។

​       មួយវិញទៀត​ តាមដំណឹងទីភ្នាក់ងារសារព័ត៌មានSatelliteរុស្ស៊ីបានឱ្យដឹងថា​ មន្ត្រី​រុស្ស៊ី​ប្រហែលនឹងចូលរួម​សន្និសីទ​ប្រទេស​G20តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២០ខាងមុខនេះ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស