王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិរុស្ស៊ី ៖ កងកម្លាំងរុស្ស៊ីកម្ទេចចោលអាវុធមួយចំនួនធំ​​ដែល​ដឹកជញ្ជូន ពីសហរដ្ឋអាមេរិក​និងអឺរ៉ុបទៅដល់អ៊ុយក្រែន

2022-04-19 17:02:24

លោក Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី​បានថ្លែងកាលពីថ្ងៃទី ១៨ ​ខែមេសាថា កងទ័ពរុស្ស៊ីបានកម្ទេចចោលសព្វាវុធ​និងបរិក្ខារយោធា​មួយចំនួនធំ​​ដែល​ដឹកជញ្ជូន​ពីសហរដ្ឋអាមេរិក​និងអឺរ៉ុបទៅកាន់អ៊ុយក្រែន ។

លោក Konashenkov បានថ្លែង​នៅក្នុងសន្និសីទសារព័ត៌មានថា នៅព្រឹកថ្ងៃទី ១៨ ខែមេសា កងទ័ព​អាកាស​រុស្ស៊ីបានប្រើប្រាស់​មីស៊ីលបាញ់ពីដីទៅអាកាសដែលចំគោលដៅដើម្បី​វាយប្រហារ​លើអាកាស​ចំពោះ​​មជ្ឈមណ្ឌលភស្តុភារយោធាអ៊ុយក្រែនក្នុងតំបន់ Lviv ដែលស្ថិត​នៅ​ភាគខាងលិចអ៊ុយក្រែន ដោយបានកម្ទេចចោល​​អាវុធមួយចំនួនធំ​ដែល​ដឹកជញ្ជូនពីសហរដ្ឋអាមេរិក​និង​ប្រទេសអឺរ៉ុបទៅកាន់ទីតាំង​នោះ​ក្នុង​ធំឡុងពេល​៦ថ្ងៃកន្លងទៅនេះ ។l

អ្នកបកប្រែ:王幸
ប្លុកពិសេស