刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបចំពោះរឿងដែលអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ានថា តំបន់អាស៊ីប៉ាស៊ីហ្វីកមិនមែនជា “ក្តារអុក”សម្រាប់ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទេ

2022-04-19 14:55:56 cri

ទាក់ទិន​នឹង​ករណី​ដែល​អាមេរិក​​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​ជា​មួយ​អាស៊ាន​ ​លោក​WangWenbin​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​១៨ ខែមេសាថា​ ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក​ជា​តំបន់​ពេញនិយម​សម្រាប់​​ការ​អភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​ តែ​មិន​មែន​ជា​ “​ក្តារ​អុក​”​សម្រាប់​​ការ​ប្រកួត​ប្រជែង​រវាង​ប្រទេស​​មហា​អំណាច​ទេ​ ​ប្រទេស​អាស៊ាន​ជា​ “​អ្នកលេងអុក”ដែល​ជំរុញ​ការ​អភិវឌ្ឍ​និង​ភាព​រុងរឿង​ក្នុង​តំបន់​ តែ​មិន​មែន​ជា​ “កូន​អុក​”​សម្រាប់​​ការ​ដណ្តើម​ភូមិសាស្ត្រ​ទេ​។​

តាម​ការ​ផ្សាយ​ដំណឹង​បាន​ឱ្យដឹងថា​ ​លោក​Biden​ប្រធានាធិបតី​អាមេរិក​នឹង​​ជួប​សន្ទនា​ជា​មួយ​អ្នក​ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​​ ​នៅ​ខែ​ឧសភាខាង​មុខនៅ​ក្រុង​វ៉ាស៊ីនតោន​ ​ព្រមទាំង​ធ្វើ​​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​អាមេរិក​និង​អាស៊ាន​។​ភាគី​អាមេរិក​បាន​លើក​ឡើង​​ថា​ ​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​​គោលបំណង​​ជំរុញ​សេរីភាព​​​សន្តិសុខ​និង​ការ​តភ្ជាប់​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក​​៕​

អ្នកបកប្រែ:刘妍
ប្លុកពិសេស