刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅតំបន់ភាគខាងកើតអាហ្វ្រិកខាងត្បូងកើនឡើងដល់៤៤៣នាក់

2022-04-18 15:20:53 cri

ថ្ងៃទី​១៧ ខែមេសា ​អភិបាល​ខេត្ត​KwaZulu-Natal​នៃ​អាហ្វ្រិក​ខាង​ត្បូង​បាន​ថ្លែងថា​ ​គ្រោះ​ទឹកជំនន់​ដែល​កើតឡើង​​នៅ​សប្ដាហ៍​មុន​បាន​បណ្តាល​ឱ្យ​មនុស្ស​៤៤៣នាក់​ស្លាប់​បាត់​បង់​ជីវិត​​និង​៦៣នាក់​ទៀត​បាត់​ខ្លួន​។​

បន្ទាប់​ពី​កើត​មាន​គ្រោះទឹកជំនន់​ ​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​បាន​ប្រកាស​ដាក់​ខេត្ត​ KwaZulu-Natal​ក្នុង​ភាព​អាសន្ន​ ​ដើម្បី​ផ្តល់​សម្ភារៈ​ជួយ​សង្គ្រោះ​បន្ថែមទៀត​ឱ្យ​បាន​ឆាប់​និង​ស្តារ​ហេដ្ឋរចនាសម្ព័ន្ធ​​ឡើង​វិញ​។​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ ​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​បាន​ខិត​ខំ​ប្រឹង​ប្រែង​​ជួយសង្គ្រោះ​ជនរង​គ្រោះ​និង​ធ្វើ​ស្ថិតិ​អំពី​ស្ថានការណ៍​រងគ្រោះ​។​អាជ្ញាធរ​​ប៉ូលីស​និង​កងទ័ព​ក៏​បាន​ចាត់​បញ្ជូន​ឧទ្ធម្ភាគចក្រ​ដើម្បី​ចូលរួម​ការងារ​ជួយសង្គ្រោះ​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស