魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បញ្ហាពូជសាសន៍និយមជាប្រព័ន្ធគឺជា"ស្នាមប្រឡាក់លើព្រលឹងរបស់អាមេរិក"

2022-04-18 11:12:02 cri

#CCFR Comment#បទវិភាគ៖បញ្ហាពូជសាសន៍និយមជាប្រព័ន្ធគឺជា"ស្នាមប្រឡាក់លើព្រលឹងរបស់អាមេរិក"_fororder_VCG31N1239989287

    នាពេល​ថ្មីៗ​កន្លងទៅ​នេះ ​លោក ​Amy ​Wax ​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​របស់​សកល​វិទ្យាល័យ ​Pennsylvania ​នៃ​អាមេរិក​បាន​វាយប្រហារ​ទៅលើ​ជនអន្តោប្រវេសន៍ឥណ្ឌា​ក្នុង​ពេល​ចូល​រួម​កម្មវិធី​ទូរទស្សន៍​របស់​ប្រព័ន្ធសារព័ត៌មាន ​FOX ​News ​របស់អាមេរិក​ដោយ​អះ​អាង​ថា ​"ប្រទេស​របស់​ពួកគេ​គឺជា​រណ្តៅដាក់លាមក" ​។ ​ពាក្យសម្តី​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​ដែល​បង្ហាញថា ​ជនជាតិអាមេរិក​ដើមកំណើត​អាស៊ី​បាន​និង​កំពុង​រង​ការ​រើស​អើង​ពូជសាសន៍ ​។​

    សហរដ្ឋអាមេរិក​អះអាង​ថា ​"មនុស្សគ្រប់រូប​មានសិទ្ធិស្មើៗគ្នា​នៅចំពោះ​មុខច្បាប់"​មែន​ទេ ​? ​តើ​នរណា​ជា​អ្នក​ផ្តល់​ភាព​ក្លាហាន​ដល់​លោក ​Amy ​Wax ​សម្រាប់​ឃោសនា​បំប៉ាង​យ៉ាង​កម្រោល​ពី​ពូជសាសន៍និយម ​? ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ក្រោម​ចំណង​ជើង​ថា ​《ពាក្យភូត​កុហក​ស្តីពី​ការ​ប្រឆាំង​ការ​រើស​អើង​ពូជសាសន៍​ចំពោះ​ជនជាតិ​អាមេរិក​ដើម​កំណើត​អាស៊ី​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជាទូទៅ​ក្នុងន័យ​បង្ហាញពី​ធាតុពិត​នៃ​សង្គម​អាមេរិក​ដែល​ប្រកាន់​ពូជសាសន៍និយម》​ដែល​ចេញផ្សាយ​ដោយ​សមាគមសិក្សា​ស្រាវ​ជ្រាវ​អំពី​សិទ្ធិ​មនុស្ស​នៃ​ប្រទេសចិន​កាលពី​ថៃ្ងទី ​១៥ ​ខែមេសា​បាន​ផ្តល់ចម្លើយ​រួចជា​ស្រេច ​។​

    សូមបញ្ជាក់ថា ​របាយការណ៍​នេះ​បានប្រើប្រាស់ទិន្នន័យលម្អិត​និង​ករណីជាច្រើន​ក្នុង​ន័យ​លាតត្រដាង​ឃើញថា ​សហរដ្ឋអាមេរិក​ជា​ប្រទេស​ដែល​ប្រកាន់​ទស្សនៈ​ស្តីពី​ការតម្កល់​ទុក​ផលប្រយោជន៍​របស់​ជនជាតិស្បែកសជាចម្បង​ដែល​បានដក់ក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ជា​យូរ​ណាស់​មក​ហើយ ​។ ​ជនជាតិអាមេរិក​ដើមកំណើត​អាស៊ី​និង​ក្រុម​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត​បាន​និង​កំពុង​រង​ការរំលោភបំពាន​លើ​គ្រប់វិស័យ ​ដូច​ជា ​សិទ្ធិ​មនុស្ស​ជា​ដើម ​។ ​វា​ច្បាស់​ណាស់​ថា ​"ព័ណ៌សម្បុរ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការសម្រេច​ជោគ​វាសនា​របស់​ជន​ជាតិ​អាមេរិក ​" ​នេះ​គឺជា​ចរិតអាក្រក់ជាប្រព័ន្ធ​របស់​សង្គមអាមេរិក ​ហើយក៏​ជា​"ទីបង្អែក"​នៃ​អ្នក​ប្រកាន់​ពូជសាសន៍និយម ​ដូច ​លោក ​Amy ​Wax ​អ៊ីចឹង​ផងដែរ ​។​

    គួរបញ្ជាក់ដែរថា ​វាសនា​គ្រប់​បែប​យ៉ាង​របស់​ជនជាតិអាមេរិក​ដើមកំណើត​អាស៊ី​នាពេល​បច្ចុប្បន្ន​នេះ ​ដូចជា ​ការ​ជេរប្រមាថ ​ការវាយដំ​និង​ការបាញ់ប្រហារ ​។ល។ ​មូលហេតុ​ផ្ទាល់ ​គឺ ​អ្នកនយោបាយអាមេរិក​បាន​ធ្វើឱ្យ​ការ​រីករាល​ដាល​នៃ​ជំងឺកូវីដ​ ១៩ ​ទៅជា​បញ្ហា​រើសអើង​ពូជសាសន៍ ​។ ​បើ​មើលពី​ប្រភពដើម​អាច​ឃើញថា ​ហេតុអ្វីបានជា​ជនជាតិ​អាមេរិក​ដើម​កំណើត​អាស៊ី​រង​ការចងគំនុំ​និង​រើសអើង ​គឺ ​ដោយមកពី​រចនា​ពូជសាសន៍​និង​បរិយាកាស​ក្នុង​សង្គម​អាមេរិក​ដែល​តម្កល់​ទុកផលប្រយោជន៍​របស់​ជនជាតិស្បែកស​ជាចម្បង ​។ ​លើស​ពី​នេះ​ទៅទៀត ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​ដោយ​សារ​គិត​ពិចារណា​ពី​គំនិត​សង្គ្រាមត្រជាក់​ដែល​ធ្វើ​ការ​ប្រកួតប្រជែង​ផលបូកសូន្យ ​អ្នក​នយោបាយ​អាមេរិក​បាន​គាបសង្កត់​និង​ទប់​ស្កាត់​ការអភិវឌ្ឍ​របស់​ចិន​ឥតឈប់ឈរ​ដែល​វា​មិន​ត្រឹម​តែ​បណ្តាល​ឲ្យ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​មានភាពអាប់អួ​ថែមមួយ​កម្រិត​ទៀត​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ក៏​បានបណ្តាលឱ្យ​ក្រុម​ជន​ជាតិអាមេរិក​ដើម​កំណើត​អាស៊ី​ទាំង​មូល​ដែល​បូក​រួម​ទាំង​ជនជាតិចិន​នៅ​អាមេរិក​ប្រឈម​មុខ​នឹង​ការ​រើសអើង​ពូជសាសន៍​កាន់តែ​ធ្ងន់​ធ្ងរ​ផងដែរ ​។

    អ្វីដែល​គួរឱ្យ​យកចិត្តទុកដាក់​នោះគឺ ​មួយផ្នែក ​អ្នកនយោបាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​មួយ​ចំនួន​តែងតែ​ស្រែកថា ​"សិទ្ធិមនុស្ស"​និង​"ក្តីសុបិន​របស់​អាមេរិក" ​មួយ​ផ្នែក​ទៀត ​បែរជា​បាន​ប្រកាន់​ពូជសាសន៍និយម​ជាញឹកញាប់​ដើម្បី​ច្រានចោល​និង​លះបង់​ផលប្រយោជន៍​របស់​ក្រុម​ជនជាតិភាគតិច ​។ ​យ៉ាងណាមិញ ​ការរីករាលដាលនៃ​ជំងឺ​កូវីដ ​១៩ ​បានក្លាយជា​"កែវ​ពង្រីក"​ដែល​ធ្វើឱ្យ​អ្នកផងទាំងពួង​មើលឃើញ​យ៉ាង​ច្បាស់​នូវ​មុខ​មាត់​លាក់ពុត​របស់​"អ្នក​គាំពារ​សិទ្ធិមនុស្ស" ​។​

    "ស្នាមប្រឡាក់លើព្រលឹង​របស់​អាមេរិក" ​ពាក្យសម្តី​នេះ​ជា​ការពិពណ៌នា​របស់​លោក ​ចូ ​បៃដិន ​ប្រធានាធិបតីអាមេរិក​ចំពោះ​បញ្ហា​ពូជសាសន៍និយមជាប្រព័ន្ធ​នៅប្រទេសខ្លួន ​។ ​អ្នក​នយោបាយ​អាមេរិក​ដែល​តែងតែ​អួតអាងថា ​ខ្លួនជា​"អ្នក​គាំពារ​សិទ្ធិមនុស្ស"​ទាំងនោះ ​បាន​និយាយ​តែមាត់​ថា ​នឹង​ខិតខំប្រឹងប្រែង​រិះរកគ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​រើស​អើង​ពូជសាសន៍ ​ប៉ុន្តែ​ដោយ​មកពី​កត្តា​ជាច្រើន ​ដូចជា ​នយោបាយ​ក្នុង​ស្រុក ​ប្រពៃណី​ប្រវត្តិសាស្ត្រ​និង​ការលម្អៀង​ខាង​មនោគមវិជ្ជា​ជាដើម ​តាមពិតទៅ ​ពួកគេ​គ្មាន​ចេតនាហើយ​ក៏​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហានេះ​ទេ ​។ ​អ្នកផងទាំងពួង​ចង់សួរថា ​តើ​បំណងប្រាថ្នា​របស់​លោក ​Martin ​Luther ​King ​នឹង​ត្រូវ​សម្រេចបាន​នៅពេលណា ​? ​តើ​បញ្ហា​ពូជសាសន៍​និយម​ដែល​កើតចេញពី​អាមេរិក​អាចត្រូវបាន​ដោះស្រាយ​ឬអត់ ​?​

#CCFR Comment#បទវិភាគ៖បញ្ហាពូជសាសន៍និយមជាប្រព័ន្ធគឺជា"ស្នាមប្រឡាក់លើព្រលឹងរបស់អាមេរិក"_fororder_VCG111369286107

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស