孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការអភិវឌ្ឍវិស័យអវកាសរបស់ចិនបានឡើងដល់កម្រិតថ្មីថែមទៀត

2022-04-18 15:48:00 cri

#CCFR Comment#បទវិភាគ៖ការអភិវឌ្ឍវិស័យអវកាសរបស់ចិនបានឡើងដល់កម្រិតថ្មីថែមទៀត_fororder_VCG111377829605

#CCFR Comment#បទវិភាគ៖ការអភិវឌ្ឍវិស័យអវកាសរបស់ចិនបានឡើងដល់កម្រិតថ្មីថែមទៀត_fororder_VCG111360740323

    វេលាម៉ោង​១០នៅព្រឹក​ថ្ងៃទី១៦ខែ​មេសា ​បន្ទប់វិល​ត្រឡប់​មកវិញនៃ​យានអវកាស​ផ្ទុកមនុស្ស ​Shenzhou-13 ​របស់ចិនបាន​ចុះចតដោយ​ជោគជ័យ ។ ​អវកាស​យានិក​បីនាក់បាន​វិលត្រឡប់មក​ដល់​ផែនដីវិញ​បន្ទាប់ពី​បញ្ចប់ដំណើរ​​ក្នុង​អវកាសអស់​រយៈពេល​៦ខែ ។ ​និយាយ​ចំពោះ​ប្រទេសចិន ​ខណៈពេល​ដែលយានអវកាស​ផ្ទុកមនុស្ស ​Shenzhou-13 ​វិលត្រឡប់មក​ដល់​ផែនដីវិញនេះ​ គឺមានន័យថា​ ដំណាក់កាល​ពិនិត្យ​បញ្ជាក់​ពី​បច្ចេកទេស​គន្លឹះនៃស្ថានីយ​អវកាស​របស់ចិន​ទទួលបាន​ជោគជ័យ​យ៉ាង​គាប់ប្រសើរ ​ពោលគឺ​ជំរុញឱ្យ​គំនិតផ្តួចផ្តើម​ស្តីពី​“ការចែករំលែក​អវកាស​ជាសកល”​នៃអង្គការ​សហប្រជាជាតិ​បោះជំហាន​ទៅមុខ ។

    អ្វីដែលគួរ​ឱ្យយកចិត្ត​ទុកដាក់​នោះគឺ ​បើប្រៀបធៀប​នឹង​យានអវកាស​ Shenzhou-12 ​ដែលបាន​ហោះហើរជុំវិញ​ផែនដី១១ជុំ​អស់រយៈពេល​ជាងមួយថ្ងៃ​ទើបវិល​ត្រឡប់មក​វិញ ​យានអវកាស​​ ​Shenzhou-13 ​ត្រឹមតែហោះ​ហើរជុំវិញ​ផែនដី៥ជុំ​អស់រយៈពេលតែ​ប៉ុន្មានម៉ោង​ក៏បានវិល​ត្រឡប់មក​វិញហើយ ​។ ​ពេលវេលា​នេះ​រហូតដល់​​កាន់តែខ្លី​ជាងការបំពេញ​បេសកកម្ម​ឆ្លងទីក្រុង​លើផែនដី ​ដែលមាន​ការប្រឌិតថ្មី​និងសមិទ្ធិផល​ខាង​បច្ចេកទេស​គួរឱ្យភ្ញាក់ផ្អើល ។

    ក្នុងរយៈពេល​កន្លះឆ្នាំ​កន្លងទៅ ​យានអវកាស​ផ្ទុកមនុស្ស ​Shenzhou-13 ​បានសម្រេច​បាននូវ​ភារកិច្ច​កំណត់​ជាស្រេច​ទាំងអស់​ដោយ​គាប់ប្រសើរ​ ពោលគឺ អវកាស​យានិក​បីនាក់​ដើរចេញពី​កាប៊ីនពីរ​លើក ​ធ្វើ​ការពិសោធន៍​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​ជាច្រើន ​រៀន​សូត្រនិង​ធ្វើអន្តរកម្ម​ជាមួយ​ទាំងក្នុងនិង​ក្រៅ​ប្រទេសចិន​តាមរយៈ​ការបង្រៀនក្នុង​អវកាស​ជាដើម ​ដែលបាន​បង្កើត “​លើកដំបូង”​ជាច្រើន ​ក៏ដូចជា​នាំមកនូវ​ការដក​បទពិសោធន៍ថ្មី​ក្នុងអវកាស​ដ៏ពិសេស​ជាច្រើនដល់​ទូទាំង​ពិភពលោក​ផងដែរ ។

    ក្នុងសម្រែក​សាទរយ៉ាង​រំភើបរីករាយ​របស់មនុស្ស​ចំពោះ​យានអវកាស​ផ្ទុកមនុស្ស ​Shenzhou-13 ​ដែលបាន​វិលត្រឡប់មក​វិញដោយ​ជោគជ័យ​ ​អ្វីដែល​កាន់តែត្រូវ​ចងចាំគឺ​សមិទ្ធិផល​​ខាងវិស័យ​អវកាស​ផ្ទុកមនុស្ស​របស់​ចិន​បាន​មកដោយ​មិនងាយទេ​ ។ ទន្ទឹមនឹង​ភារកិច្ច​ហោះហើរនៃ​យានអវកាស​ផ្ទុកមនុស្ស ​Shenzhou-13 ​ទទួលបាន​ជោគជ័យ​យ៉ាង​គាប់ប្រសើរ ​ស្ថានីយ​អវកាស​របស់ចិននឹង​ឈានចូល​ដំណាក់កាល​ស្ថាបនា ​ដែលមាន​គោលដៅ​កសាង​ស្ថានីយ​អវកាសខ្នាត​ធំជាអចិន្ត្រៃយ៍​ដែលមានចំណុះ​ពី៦០ដល់​១៨០តោន​ដោយ​ម្ចាស់ការ ​ហើយនៅ​ប៉ុន្មានឆ្នាំខាងមុខ ​វាប្រហែល​នឹងក្លាយជា​ស្ថានីយ​អវកាស​តែមួយគត់​ដែល​ដំណើរការ​តាមគន្លង​ ។ នេះ​មិនត្រឹមតែ​ជាសមិទ្ធផល​ខាង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ដ៏សំខាន់ដែល​ជនជាតិចិន​ទទួលបាន​ប៉ុណ្ណោះទេ​ ថែមទាំងក៏​ជាការចាប់ផ្តើម​នៃដំណាក់កាល​ថ្មីដែល​មនុស្សជាតិ​ទាំងមូលធ្វើ​កិច្ចសហប្រតិបត្តិការ ​ដើម្បីស្វែងរក​អវកាស​ផងដែរ ។

    ស្ថានីយ​អវកាសចិន​ជាគម្រោង​ស្រដៀងគ្នា​ដែល​បាន​បើកទ្វារ​ជាសាធារណៈ​ចំពោះ​រដ្ឋសមាជិក​នៃអង្គការ​សហប្រជាជាតិ​ទាំងអស់​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​។ បច្ចុប្បន្ននេះ ​គម្រោង​ចំនួន៩នៃ​ប្រទេស​ចំនួន១៧​និងអង្គភាព​ជាក់ស្តែង​ចំនួន២៣​ក្លាយជា​គម្រោង​ជំហានដំបូង​ក្នុង​ការពិសោធន៍​វិទ្យាសាស្ត្រ​នៃស្ថានីយ​អវកាស​របស់ចិន ។​ លោក ​Simonetta ​Di ​Pippo ​ប្រធាន​ការិយាល័យ​កិច្ចការអវកាស​នៃអង្គការ​សហប្រជាជាតិ​បាន​វាយតម្លៃថា​ ចិនបើក​ទូលាយស្ថានីយ​អវកាស​ជាចំណែក​ដ៏សំខាន់នៃ​គំនិតផ្តួច​ផ្តើមស្តីពី “​ការចែករំលែក​អវកាស​ជាសកល​”នៃអង្គការ​សហប្រជាជាតិ​ ហើយក៏​ជា ​“គំរូដ៏មហិមា​”មួយ​ផងដែរ ។

    លំហ​អវកាស​ជា​របស់​មនុស្សជាតិ​ទាំងមូល ។​ ស្ថានីយ​អវកាស​របស់ចិនដែល​បើកទ្វារ​ចំពោះទូទាំង​ពិភពលោក​នឹងក្លាយជា “​ផ្ទះរួមរបស់​មនុស្សជាតិ​ទាំងមូល”​ ដែលជា​សក្ខីភាពនៃ​កិច្ចខិតខំប្រឹង​ប្រែងឥត​ឈប់ឈរ​របស់ចិនក្នុង​ការជំរុញ​ការបង្កើត​សហគមន៍​រួមវាសនា​របស់​មនុស្សជាតិ​ក្នុងលំហ​អវកាស ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស