邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនមានសមត្ថភាពធ្វើតេស្តPCRចំនួន51លាន65ម៉ឺនសំណាកក្នុងមួយថ្ងៃ សមត្ថភាពធ្វើតេស្តនិងការផ្តល់សេវាកម្មលើកកម្ពស់ជាបន្តបន្ទាប់

2022-04-18 12:00:50

           ការធ្វើតេស្ត  ​PCR ​​​ត្រូវបាន​ទទួល​ស្គាល់ថា​ជា​ “ស្តង់ដារ​គន្លឹះ ” ​នៃ​ការ​​វិនិច្ឆ័យ​អំពី​​វីរុស​កូវីដ​១៩​ ​និងជា​វិធានការ​គន្លឹះ​នៃ«៤ ឱ្យ​ទាន់​ពេល​វេលា​» ​របស់ប្រទេសចិនគឺ​ការរកឃើញ​​ឱ្យ​ទាន់​ពេល​វេលា,  ការរាយការណ៍​​ឱ្យ​ទាន់​ពេល​វេលា,​ ការធ្វើចត្តាឡីស័ក, ​ឱ្យ​ទាន់​ពេល​វេលា​និងការព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​។   ​អ្នកកាសែត​បាន​ដំណឹងពី​​ក្រុមការងារ​​យន្តការ​បង្ការ​និង​គ្រប់គ្រង​​ជំងឺ​កូវីដ ១៩ ​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​ឱ្យ​ដឹង​ថា ​  ​គិតត្រឹម​បច្ចុប្បន្ន ​ទូទាំងប្រទេសចិន​មាន​ស្ថាប័ន​សុខាភិបាល​ចំនួន​ 1  ម៉ឺន​3ពាន់ 1រយ ​អាចផ្តល់សេវា​ធ្វើ​តេស្ត ​PCR ​សមត្ថភាព​ធ្វើ​តេស្ត​គឺ​មួយថ្ងៃ​ 51 លាន65​ ម៉ឺន​សំណាក​។

     គួរ​បញ្ជាក់ថា ​​ដើម្បី​យកឈ្នះ​​លើ​ការរាលដាល​នៃ​ជំងឺ​ឆ្លង​ឱ្យ​បាន​ឆាប់ ​ទីក្រុងសៀងហៃ​កំពុង​ខិតខំ​ជំរុញ​ការ​​ធ្វើ​តេស្ត​ ។​ពី​ថ្ងៃទី៤ខែមេសា​មក ​​​ក្រុង​សៀងហៃ​ទាំងមូល​​បាន​ធ្វើ​តេស្ត​PCR ​​ជាច្រើន​ជុំ​   និង​​ធ្វើ​តេស្ត​​ញឹកញាប់​ដើម្បី​​​​បង្ការ​កុំ​ឱ្យ​រំលង​នរណា​ម្នាក់​៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស