王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអ៊ុយក្រែនថ្លែង​ថា អ៊ុយក្រែនមិនបោះបង់ចោលទឹកដី​ភាគខាងកើតរបស់​ខ្លួន​ឡើយ​

2022-04-18 11:10:51

 ​ថ្ងៃទី ១៧ ខែមេសា តាម​ការ​ផ្សាយ​ដំណឹង​នៃ​ទីភ្នាក់ងារសារព័ត៌មានជាតិ​អ៊ុយក្រែនបានឱ្យដឹងថា លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបាន​ថ្លែងថា ​ប្រទេស​អ៊ុយក្រែន​នឹង​មិន​បោះបង់​ចោលទឹកដីភាគខាងកើតរបស់ខ្លួនសម្រាប់​ជាថ្នូរនឹងការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីនោះឡើយ​ ។

យោងតាមការ​ផ្សាយ​ឱ្យដឹងថា លោក Zelensky បានថ្លែង​​ក្នុងពេល​ផ្តល់​​បទ​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា កងទ័ពអ៊ុយក្រែនបានត្រៀមខ្លួនរួចស្រេច​ហើយសម្រាប់ការ​ប្រយុទ្ធ​នៅ​តំបន់​ ​Donbass ហើយ​ការ​ប្រយុទ្ធ​នៅ​តំបន់ Donbass នឹង​មាន​ឥទ្ធិពល​ដល់និន្នា​ការ​នៃ​​សង្គ្រាម​ទាំង​មូល​ ។ លោក Zelensky បានថ្លែងថា ប្រសិនបើមានឱកាសចរចា ភាគីអ៊ុយក្រែននឹងធ្វើ​ការ​ចរចា ប៉ុន្តែបដិសេធធ្វើ​ការ​ចរចា​ក្រោម"ឱសានវាទ​"​របស់ភាគីរុស្ស៊ី ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស