魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Volodymyr Oleksandrovych Zelensky ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា ឯកសារចុងក្រោយនៃកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នារវាងអ៊ុយក្រែននិងរុស្ស៊ីប្រហែលនឹងរៀបចំឡើងដោយឯកសារចំនួនពីរដោយឡែក

2022-04-17 12:23:57 cri

    នៅថ្ងៃទី ​១៦ ​ខែមេសា ​លោក ​Volodymyr ​Oleksandrovych ​Zelensky ​ប្រធានាធិបតី​អ៊ុយ​ក្រែន​បានថ្លែងថា ​ឯកសារ​ចុង​ក្រោយ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ការឈប់បាញ់​គ្នា​រវាង​អ៊ុយ​ក្រែន​និង​រុស្ស៊ី​ប្រហែល​នឹង​រៀបចំឡើង​ដោយ​ឯកសារ​​ចំនួន​ពីរ​ដោយឡែក ​។​

    តាមការផ្សាយដំណឹង​របស់​ទីភ្នាក់ងារសារព័ត៌មាន​អ៊ុយក្រែន​បានឱ្យដឹងថា ​លោក ​Volodymyr ​Oleksandrovych ​Zelensky ​បាន​លើកឡើង​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍រួម​ជា​មួយ​ប្រព័ន្ធ​សារព័ត៌មាន​អ៊ុយក្រែន​ជាច្រើន​នាថ្ងៃដដែលនោះ​ថា ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ឈប់​បាញ់​គ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​ប្រហែលនឹង​រៀបចំឡើង​ដោយ​ចំណែក​ពីរ​ដោយ​ឡែក ​ពោល​គឺ ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការធានា​សន្តិសុខ​របស់​អ៊ុយក្រែន​និង​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​អ៊ុយ​ក្រែន​និង​រុស្ស៊ី ​។​

    លើសពីនេះទៅទៀត ​លោក​បាន​បន្ត​ថ្លែង​ថា ​បញ្ហា​សងថ្លៃ​ជំងឺចិត្ត​ដែល​បណ្តាលមកពី​រុស្ស៊ី​បង្ក​ការ​ខាត​បង់​ចំពោះ​អ៊ុយក្រែន​ក៏​ចាំបាច់ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស