郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសអាល្លឺម៉ង់៖អាមេរិកចោទប្រកាន់ថា"រុស្ស៊ីអនុវត្តការប្រល័យពូជសាសន៍"គឺខ្វះភស្តុតាងនោះទេ

2022-04-17 12:20:38 cri

      ថ្ងៃ​ទី​១៦​ខែ​មេសា តាម​ម៉ោង​ក្នុង​តំបន់ លោកBuschmannរដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​នៃ​សហ​ព័ន្ធអាល្លឺម៉ង់​បាន​ថ្លែង​ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​ប្រព័ន្ធ​សារ​ព័ត៌មាន​ថា យោង​តាម​ការ​កំណត់​នៃ​ច្បាប់​អន្តរជាតិ ការ​ដែល​អាល្លឺម៉ង់​ផ្តល់​អាវុធធុន​ធ្ងន់​ដល់​អ៊ុយ​ក្រែន​មិន​អាច​ធ្វើ​ឱ្យ​អាល្លឺម៉ង់​ក្លាយ​ជា​ប្រទេសចូល​រួម​សង្រ្គាម​នោះ​ទេ។

      ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​ស្តីពី​​"រុស្ស៊ី​កំពុង​អនុវត្ត​ការ​ប្រល័យ​ពូជ​សាសន៍”ដែល​លោក​បៃដិន​ប្រធានាធិបតី​អាមេរិក​បាន​លើក​ឡើង​នោះ លោកBuschmannបាន​ថ្លែង​ថា បទ​ឧក្រិដ្ឋ​​"ប្រល័យ​ពូជ​សាសន៍”តាម​ផ្លូវ​ច្បាប់ ចាំ​បាច់​ត្រូវ​បញ្ជាក់​ថា វាមាន​គោល​បំណង​ទាំង​ស្រុង​ឬ​មួយ​ចំនួនកម្ទេច​ចោល​ជនជាតិ ពូជសាសន៍​ឬ​សាសនា​មួយ ប៉ុន្តែ បច្ចុប្បន្ននេះ នៅ​តែ​គ្មាន​ភស្តុតាងអាច​បញ្ជាក់​ពី​ចំណុចនោះ​នោះ​ឡើយ។ខ្ញុំ​សម្គាល់​ថា លោក​បៃដិន​គិត​ចង់​បញ្ចេញ​ព័ត៌មាននយោបាយ​ដ៏​ជាក់​លាក់​មួយ តែ​មិន​មែន​ជា​ការ​វិនិច្ឆ័យ​ផ្លូវ​ច្បាប់​លើ​វិស័យ​បច្ចេក​វិទ្យា​នោះ​ឡើយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស