郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីប្រកាសថា លោក Lawrence Wong រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនឹងឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរីអាណត្តិថ្មី

2022-04-17 10:53:12 cri

     ថ្ងៃទី​១៦ ខែ​មេសា លោក Lee Hsien Loong នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​បាន​បើក​ធ្វើ​សន្និសីទសារព័ត៌មាន​នៅទីស្តីការ​ប្រធានាធិបតីសិង្ហបុរី ដោយ​បាន​បញ្ជាក់​​ថា លោក Lawrence Wong រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នឹង​ឡើង​កាន់​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​អាណត្តិថ្មី ។

      លោក Lee Hsien Loong បាន​ថ្លែង​ទៀត​ថា ការ​បោះឆ្នោត​សកល​លើក​ក្រោយ​នឹង​រៀប​ចំ​ធ្វើ​ យឺត​បំផុត​នៅខែ​វិច្ឆិកា ឆ្នាំ​២០២៥ ។ ដល់​ពេល​នោះ តើលោក Lawrence Wong នាយក​រដ្ឋមន្ត្រីកាលនោះ​នឹង​ដឹក​នាំ​បក្ស​កាន់​អំណាច​ចូល​រួម​ការ​បោះឆ្នោត​សកល ឬ​មួយ​ក៏បន្ទាប់ពី​បក្ស​សកម្មភាព​ប្រជាជន​ដែល​ជា​បក្ស​កាន់​អំណាច​ទទួល​បាន​ជោគជ័យ​ម្ត​ងទៀត​ក្នុង​ការ​បោះ​ឆ្នោត​ លោក​ទើប​ឡើង​កាន់​មុខ​តំណែង​ ត្រូវ​កំណត់​តាម​បម្រែបម្រួល​នៃសភាពការណ៍ ។ “​មិន​ថា​យ៉ាង​ណា​ក៏ដោយ​ ផែនការ​របស់​យើង​ គឺ​បើ​សិន​ជា​បក្សសកម្មភាព​ប្រជាជន​ទទួលផល​ជោគជ័យ​ក្នុ​ងការ​បោះ​ឆ្នោត​អាណត្តិក្រោយ​ នោះ​ លោក Lawrence Wong ​នឹងធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ការ​នេះ​បានធ្វើ​សម្រេច​ចិត្ត​រួចហើយ ។”

      ក្នុ​ងសន្និសីទសារព័ត៌មាន​ លោក Lawrence Wong បាន​ថ្លែង​ថា លោក​នឹង​ពិគ្រោះពិភាក្សា​ពីយុទ្ធសាស្ត្រ​ចូល​រួម​ការ​បោះឆ្នោត​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong ព្រម​នឹង​ខិត​ខំប្រឹងប្រែង​ទទួល​បាន​ទំនុក​ចិត្ត​របស់ប្រជាជន​សិង្ហបុរី ដើម្បី​បម្រើ​ដល់​ប្រជាជន​សិង្ហបុរី ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស