孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការអភិវឌ្ឍកិច្ចការអវកាសរបស់ចិនបានឡើងដល់កម្រិតថ្មីថែមទៀត

2022-04-17 11:38:27 cri

ការអភិវឌ្ឍកិច្ចការអវកាសរបស់ចិនបានឡើងដល់កម្រិតថ្មីថែមទៀត_fororder_2

    កាលពីថ្ងៃទី១៦​ខែមេសា​​ ​បន្ទប់វិល​ត្រឡប់​មកវិញនៃ​យានអវកាស​ផ្ទុកមនុស្ស ​Shenzhou-13 ​របស់ចិនបាន​ចុះចតដោយ​ជោគជ័យ ។ ​អវកាស​យានិក​បីនាក់របស់ចិន​ដែល​បំពេញ​ការងារក្នុង​អវកាសអស់​រយៈពេល​កន្លះឆ្នាំបាន​វិលត្រឡប់មក​ដល់​ផែនដីវិញ​យ៉ាង​រលូន ​ដែលជា​សញ្ញាកត់​សម្គាល់ថា ​ភារកិច្ច​ហោះហើរ​លើកទី៦​ហើយ​ក៏​ជាលើកចុង​ក្រោយ​បង្អស់ក្នុង​ដំណាក់កាល​ពិនិត្យ​បញ្ជាក់​ពី​បច្ចេកទេស​គន្លឹះនៃស្ថានីយ​អវកាស​របស់ចិន​ទទួលបាន​ជោគជ័យ​យ៉ាង​គាប់ប្រសើរ​ ហើយក៏​ទទួល​បាន​ការយកចិត្តទុក​ដាក់ដ៏ទូលំ​ទូលាយពី​សំណាក់​សហគមន៍​អន្តរជាតិ​ផងដែរ ។

ការអភិវឌ្ឍកិច្ចការអវកាសរបស់ចិនបានឡើងដល់កម្រិតថ្មីថែមទៀត_fororder_3

    វេបសាយ​កាសែត ​《Lianhezaobao​》 ​របស់​សិង្ហបុរីបាន​ផ្សាយដំណឹង​ឱ្យដឹងថា​ យានអវកាស​ផ្ទុកមនុស្ស ​Shenzhou-13 ​ជាយានអវកាស​ដែល​ដំណើរការ​តាមគន្លង​រយៈពេល​យូរ​បំផុត​របស់ចិន​នាពេល​បច្ចុប្បន្ន ​ហើយក៏ជា​យានអវកាស​ដែលប្រើប្រាស់​រូបមន្ត​រហ័ស​វិល​ត្រឡប់មក​វិញ​ជា​លើកដំបូងដែរ​ ។ អវកាសយានិក​បីនាក់វិល​ត្រឡប់មកវិញ​ប្រកប​ដោយ​សុវត្ថិភាព​ នេះមិន​ត្រឹមតែ​មានន័យថា ​ភារកិច្ចលើកនេះ​បានបញ្ចប់​ដោយ​គាប់ប្រសើរ​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏ជា​ការបញ្ចប់​ដ៏គាប់ប្រសើរ​នៃដំណាក់កាល​ពិនិត្យបញ្ជាក់ពី​បច្ចេកទេស​គន្លឹះនៃ​ស្ថានីយ​អវកាស​របស់ចិន​ផងដែរ ។

ការអភិវឌ្ឍកិច្ចការអវកាសរបស់ចិនបានឡើងដល់កម្រិតថ្មីថែមទៀត_fororder_1

    លោក ​Stephen ​Ndegwa ​អ្នកទទួល​ខុសត្រូវ​នៃធនាគារ​គំនិត​នៃកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កំពុងអភិវឌ្ឍន៍​របស់កេនយ៉ា​បាន​យល់ឃើញថា​ វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ផ្នែក​អវកាសមិន​មែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ប្រទេស​អភិវឌ្ឍន៍នោះទេ​ ។ ក្នុងនាមជា​ប្រទេសកំពុង​អភិវឌ្ឍន៍​ដ៏ធំ ​ប្រទេសចិន​បានតាំងគំរូ​ឱ្យប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត​ ព្រមទាំង​បំពេញបន្ថែម​ជំនឿចិត្ត​ផងដែរ ​។ លោក​ Stephen ​Ndegwa បាន​គូសបញ្ជាក់ថា ​លោកស្រី​ Wang ​Yaping ​អវកាសយានិក​របស់ចិន​បានបោះជំហាន​ទីមួយនៃ​ការដើរក្នុង​អវកាស​នៅ​ខាងក្រៅ​បន្ទប់​យានអវកាស​របស់នារី​របស់ចិន ​ហើយក៏នឹង​លើកទឹកចិត្ត​ឱ្យ​ស្ត្រីដែល​ខិតខំប្រឹងប្រែង​ក្នុង​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅទូទាំង​ពិភពលោក​បន្ត​ព្យាយាម​ឈានទៅមុខ​ផងដែរ​ ។ លោក​រំពឹងទុកថា​ ប្រទេសចិន​នឹងទទួលបាន​ស្នាដៃកាន់តែ​ច្រើនឡើង​ៗក្នុងវិស័យ​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​ផ្នែកអវកាស​ ដើម្បី​រួមចំណែក​កម្លាំង​របស់ចិន​កាន់តែ​ច្រើនឡើង​ៗដល់​ពិភពលោក ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស