郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អវកាសយានិកបានទៅដល់ក្រុងប៉េកាំងហើយ

2022-04-16 19:23:48 cri

    តាម​ដំណឹង​នៃ​ការិយាល័យ​វិស្វកម្ម​អវកាសផ្ទុក​មនុស្ស​របស់​ប្រទេស​ចិន​បាន​ឱ្យ​ដឹង​ថា អវកាសយានិក​របស់​ចិន​លោក Zhai Zhigang លោកស្រីWang Yaping និង​លោកYe Guangfu បាន​សម្រេច​ដោ​យជោគជ័យ​នូវភារកិច្ច​ហោះហើរ​ផ្ទុក​មនុស្ស​របស់​យានអវកាស Shen Zhou-១៣  ហើយ​បាន​ធ្វើ​ដំណើរ​ទៅដល់​ក្រុង​ប៉េកាំង​តាម​យន្តហោះ​នៅរសៀលថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២២ ។ អ្នក​ដឹកនាំ​និង​សមាជិក​នៃអគ្គ​បញ្ជាការរដ្ឋាន​ភារកិច្ច​ហោះហើរ​ទៅកាន់​ស្ថានីយ​អវកាស​បាន​ទទួល​ស្វាគមន៍​អវកាសយានិក​ទាំង​បីនាក់​នៅ​ព្រលាន​យន្តហោះ ។

      បន្ទាប់​ពី​ទៅដល់​ក្រុង​ប៉េកាំង អវកាសយានិក​បីនាក់​នឹង​ឈាន​ចូល​ដំណាក់កាល​ដាច់​ដោយ​ឡែក​ពីគ្នា​ខាង​វេជ្ជសាស្ត្រ ដើម្បី​ពិនិត្យ​សុខភាពខាង​វេជ្ជសាស្ត្រ​និង​ទទួល​​ការវាយ​តម្លៃ​ខាង​សុខភាព ព្រម​និង​សម្រាកកាយ ៕

អវកាសយានិកបានទៅដល់ក្រុងប៉េកាំងហើយ_fororder_1

អវកាសយានិកបានទៅដល់ក្រុងប៉េកាំងហើយ_fororder_2

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស