孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសផ្ទុកមនុស្ស Shenzhou-13 បានចុះចតដោយជោគជ័យ

2022-04-16 11:03:39 cri

យានអវកាសផ្ទុកមនុស្ស Shenzhou-13 បានចុះចតដោយជោគជ័យ_fororder_着陆2

    តាមដំណឹង​នៃការិយាល័យ​វិស្វកម្ម​អវកាសផ្ទុក​មនុស្ស​របស់ចិន​ឱ្យដឹងថា ​វេលាម៉ោង​សូន្យនិង​៤៤នាទី​នៅថ្ងៃទី១៦​ខែមេសា​ឆ្នាំ២០២២​តាមម៉ោង​ក្រុងប៉េកាំង ​យានអវកាស​ផ្ទុកមនុស្ស ​Shenzhou-13 ​បាន​ចាកចេញពី​បន្ទប់ស្នូល ​Tianhe ​នៃស្ថានីយ​អវកាសដោយ​ជោគជ័យ ​ក្រុមអវកាស​យានិកនៃយាន​អវកាស​ ​Shenzhou-13 ​បានរស់នៅនិង​បំពេញ​ការងារ​ក្នុង​ស្ថានីយ​អវកាស​រយៈពេល​១រយ៨៣ថ្ងៃ​ ដែលបំបែក​កំណត់ត្រា​នៃរយៈពេល​ស្នាក់នៅ​ក្នុងអវកាស​នៃភារកិច្ច​ហោះហើរ​មួយលើក​របស់អវកាស​យានិករបស់ចិន ។

យានអវកាសផ្ទុកមនុស្ស Shenzhou-13 បានចុះចតដោយជោគជ័យ_fororder_着陆1

    វេលាម៉ោង​៩និង៥៦នាទី​ បន្ទប់វិល​ត្រឡប់​មកវិញនៃ​យានអវកាស​ ​Shenzhou-13 ​បាន​ចុះចត​ដោយ​ជោគជ័យ​នៅតំបន់​តាម​ការកំណត់នៃ​ទីលាន​ចុះចត ​Dongfeng ​​ ហើយ​អវកាសយានិក​បីនាក់មាន​សុខភាព​ល្អប្រសើរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស