孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិរុស្ស៊ីថ្លែងថា នឹងបង្កើនការវាយប្រហារទៅលើគោលដៅពាក់ព័ន្ធនៃក្រុង Kyiv

2022-04-16 15:00:35 cri

    កាលពី​ថ្ងៃទី១៥ខែ​មេសា ​លោក Igor ​Konashenkov ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ថ្លែងថា ​​ជា​ការឆ្លើយ​តបវិញ​ចំពោះ​​ការវាយប្រហារ​ដោយ​ភេរវកម្មនិង​សកម្មភាព​បំផ្លាញក្នុង​ដែនរុស្ស៊ី​របស់​ភាគីអ៊ុយក្រែន​ ​កងទ័ពរុស្ស៊ី​នឹងពង្រីក​ទ្រង់ទ្រាយនៃ​ការវាយប្រហារ​ដោយ​មីស៊ីល​ទៅលើ​គោលដៅ​ពាក់ព័ន្ធនៃ​ក្រុង Kyiv ។

    លោក​ Igor ​Konashenkov ​បានថ្លែងថា​ ឆ្លងតាម​រយៈ​ប្រតិបត្តិការ​វាយសម្រុក ​កងទ័ព​រុស្ស៊ី​បាន​គ្រប់គ្រង​រោងចក្រ​ស្ល​លោហធាតុ​ Illiich ​នៃ​ក្រុង ​Mariupol ​។ ​ក្រៅ​ពីនេះ ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី១៥​ខែមេសា ​កងទ័ព​រុស្ស៊ីបាន​​វាយប្រហារ​ទៅលើ​គោលដៅ​យោធា​នៅ​តំបន់​ជាយក្រុង ​Kyiv ​ដោយ​មីស៊ីលគ្រួស​ដែល​បាញ់​ពីនាវា ។

    លោក​ Igor ​Konashenkov ​បានថ្លែង​ទៀតថា ​នៅរដ្ឋ​ Chernihiv ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់រុស្ស៊ី​បាន​បាញ់ធ្លាក់​ឧទ្ធម្ភាគចក្រ​ Mi-8 ​មួយ​គ្រឿង​របស់​កងទ័ព​អ៊ុយក្រែន ​ឧទ្ធម្ភាគចក្រ​នេះបាន​វាយប្រហារ ​ឃុំ​ Klimovo ​រដ្ឋ Bryansk ​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី១៤​ខែមេសា ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស