郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់ប្រទេសបារាំងបានកើនឡើងជាបន្តបន្ទាប់ បរិមាណលក់ដូរម្សៅមីនិងប្រេងចម្អិនអាហារបានកើនឡើង

2022-04-16 11:52:06 cri

    តាម​ទិន្នន័យ​ផ្លូវ​ការ​ដែលវិទ្យាស្ថាន​ជាតិ​​ស្ថិតិ​និង​សិក្សា​ស្រាវជ្រាវពីសេដ្ឋកិច្ច​របស់​ប្រទេស​បារាំង​ចេញផ្សាយ​នៅថ្ងៃទី១៥ ខែ​មេសា​បាន​ឱ្យ​ដឹង​ថា នៅខែមីនា​ឆ្នាំ​នេះ សន្ទស្សន៍​ថ្លៃ​អ្នក​ប្រើ​ប្រាស់​ហៅកាត់CPIរបស់​ប្រទេស​បារាំង​បាន​កើន​ឡើង​៤.៥ភាគរយ​ បើ​ប្រៀប​ធៀបនឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២១ ដោយសារ​រង​ឥទ្ធិពល​ពី​អតិផរណា​ជា​បន្ត​បន្ទាប់ បាន​ជា​ក្នុង​ទីផ្សារ​បារាំង បរិមាណ​លក់​ដូរម្សៅ​មីនិងប្រេងចម្អិនអាហារ​បាន​កើន​ឡើង​ ។

      ទិន្នន័យ​ជា​ផ្លូវ​ការ​បាន​បង្ហាញថា សន្ទស្សន៍​ថ្លៃ​អ្នក​ប្រើ​ប្រាស់​របស់​បារាំង​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ។ បន្ទាប់​ពី​សន្ទស្សន៍​ថ្លៃ​អ្នក​ប្រើ​ប្រាស់​របស់​បារាំងនៅខែ​កុម្ភៈ​បាន​កើន​ឡើង​៣.៦ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២១ ​CPIរបស់​បារាំង​នៅខែ​មីនាបាន​កើន​ឡើង​៤.៥ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២១ ដែល​បាន​កើន​ឡើង​១.៤ភាគរយ​បើ​ប្រៀប​ធធៀប​នឹង​ខែ​កុម្ភៈឆ្នាំ​នេះ នេះជា​កម្រិត​ខ្ពស់​បំផុត​ចាប់តាំង​ពី​ឆ្នាំ​១៩៨៥មក​ ។

      តាមការផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធសារព័ត៌មានបារាំង​បាន​ឱ្យ​ដឹង​ថា ការដែល​សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់​ ​កើន​ឡើង សំខាន់​គឺ​នៅត្រឹម​តម្លៃ​ថាមពល​និង​ស្បៀង​អាហារ ។ ដោយសារ​រង​ឥទ្ធិពល​ពី​ការ​ឡើង​ថ្លៃ​និង​ហានិភ័យ​ខ្វះខាត​​ទំនិញ ដូច្នេះ ប្រជាជន​បារាំង​បាន​ចាប់​ផ្តើម​ស្តុកទុកម្សៅមី​និង​ប្រេងចម្អិនអាហារ​ ។

      ប្រព័ន្ធ​សារព័ត៌មាន​បារាំង​បាន​វិភាគថា មូលហេតុ​មួយ​ចំនួន​ដែលបណ្តាលឱ្យ​​ប្រជាជន​ស្តុកទុកម្សៅ​មី​និង​ប្រេងចម្អិនអាហារ គឺ​ដោយ​មក​ពី​បរិយាកាស​អន្តរជាតិ​ដែល​មានភាពមិន​ប្រាកដប្រជា កត្តាជាច្រើន​ដូ​ច​ជា​ការ​រ​រីក​រាលដាល​នៃជំងឺកូវីដ​១៩ ការ​ខ្វះខាត​សម្ភារៈដើម​ ការ​ប៉ះទង្គិចរវាង​រុស្ស៊ី​និង​អ៊ុយក្រែន​និង​អតិផរណា​ជាដើម​ សុទ្ធតែ​បន្ថែម​ភាព​មិន​ប្រាកដប្រជា​របស់​តម្លៃ​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស