魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីប្រកាសថា បុគ្គលិកចំនួន ១៨ នាក់នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅរុស្ស៊ីជា"មនុស្សមិនទទួលស្វាគមន៍"

2022-04-16 11:32:30 cri

    នៅថៃ្ងទី ​១៥ ​ខែមេសា ​ក្រសួង​ការបរទេសរុស្សី​បានចេញផ្សាយ​សេចក្តីថ្លែងការណ៍​ដោយ​ប្រកាសថា ​បុគ្គលិក​ចំនួន ​១៨ ​នាក់​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំនៅរុស្ស៊ី​ជា​"មនុស្ស​មិន​ទទួល​ស្វាគមន៍" ​។​

    សេចក្តីថ្លែងការណ៍​នេះ​បានឱ្យដឹង​ថា ​នាថ្ងៃដដែល​នោះ ​ក្រសួងការបរទេសរុស្ស៊ី​បាន​កោះ​ហៅ​លោក ​Markus ​Ederer ​ប្រធាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅរុស្ស៊ី​ព្រមទាំង​ប្រគល់​កំណត់ទូត​ជូន​ចំពោះសហភាពអឺរ៉ុប​ដើម្បី​សម្តែង​ការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់​ចំពោះ​រឿង​ដែល​សហភាពអឺរ៉ុប​បាន​ប្រកាស​ដោយគ្មានហេតុផល​នា​ថ្ងៃទី ​៥ ​ខែមេសានេះ​ថា ​បុគ្គលិក​ចំនួន ​១៩ ​នាក់​នៃ​គណៈប្រតិភូ​រុស្ស៊ី​ប្រចាំជាអចិន្ត្រៃយ៍​នៅ​សហភាពអឺរ៉ុប​និង​អង្គភាព​រួម​ថាមពល​បរិមាណូ​អឺរ៉ុប​ជា​"មនុស្ស​មិន​ទទួល​ស្វាគមន៍" ​។ ​រុស្ស៊ីបាន​លើកឡើង​ថា ​សហភាពអឺរ៉ុប​ត្រូវរ៉ាប់រងទំនួលខុសត្រូវ​ចំពោះ​ការបន្ត​បំផ្លាញ​រចនាសម័្ពន្ធ​នៃ​កិច្ចសន្ទនា​និង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ដែល​បានបង្កើតឡើង​អស់​រយៈពេល​រាប់សិបឆ្នាំ ​។​

    សេចក្តីថ្លែងការណ៍​នេះ​បានបញ្ជាក់ថា ​ជាការឆ្លើយតប​ចំពោះ​ឥរិយាបថ​អមិត្តភាព​របស់​សហភាព​អឺរ៉ុប ​ប្រទេសរុស្ស៊ី​ក៏បានប្រកាសថា ​បុគ្គលិក​ចំនួន ​១៨ ​នាក់​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំនៅរុស្ស៊ី​ជា​"មនុស្ស​មិន​ទទួល​ស្វាគមន៍"​ព្រមទាំង​តម្រូវ​ឱ្យ​ពួកគេ​ចាក​ចេញ​ពី​ដែនដី​រុស្ស៊ី​តាម​ពេលកំណត់ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស