魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និយតករនុយគ្លេអ៊ែររបស់ជប៉ុន"ឯកភាពជាទូទៅ"ចំពោះផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ

2022-04-16 14:50:13 cri

    នៅថៃ្ងទី ១៥ ខែមេសា ​គណៈកម្មាធិការបទប្បញ្ញត្តិ​នុយគ្លេអ៊ែរ​របស់ជប៉ុន​បាន​បញ្ចប់​ជា​មូលដ្ឋាន​នូវ​ការងារ​ត្រួតពិនិត្យ​អំពី​សុវត្ថិភាព​នៃ​ផែនការ​អនុវត្ត​ការបង្ហូរទឹកសំណល់​នុយគ្លេ​អ៊ែរ​នៃ​រោងចក្រអគ្គិសនី​ដើរដោយ​ថាមពលនុយគ្លេអ៊ែរទីមួយ​នៃ​ខេត្តហ៊្វូគូស៊ីម៉ា ​។ ​គណៈ​កម្មាធិការ​នេះ​បាន​"ឯកភាព​ជាទូទៅ"​ចំពោះ​ផែនការ​បង្ហូរទឹកសំណល់​នុយគ្លេ​អ៊ែរ​របស់​ក្រុម​ហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​នៃ​ប្រទេសជប៉ុន ​ហើយ​នឹង​ប្រកាសពី​លទ្ធផល​ត្រួត​ពិនិត្យ​ដែល​មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់​ដោយ​សំអាង​តាម​ការពិត​ជាក់ស្តែង​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ ​។​

    យោងតាម​ការផ្សាយដំណឹង​របស់​ស្ថានីយទូរទស្សន៍ ​NHK ​ប្រទេសជប៉ុន​នាថៃ្ងដដែល​នោះ​បានឲ្យដឹងថា ​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពីគណៈកម្មាធិការនេះ​និង​រដ្ឋបាល​តំបន់ ​ដូចជា ​ខេត្តហ៊្វូគូស៊ីម៉ា​ជាដើម ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​ទើបអាច​ចាប់​ដំណើរ​ការ​ផែនការ​បង្ហូរទឹកសំណល់​នុយគ្លេអ៊ែរ​ទៅក្នុង​សមុទ្រ ​។ ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុង​តូក្យូ​គ្រោង​នឹង​សម្រេច​ការងារពាក់ព័ន្ធ ​ដូចជា ​ការ​សាងសង់ឧបករណ៍​ជាដើម​នៅ​ពេល​មុន​និង​ក្រោយ​ពាក់​កណ្តាល​ខែមេសា ​ឆ្នាំ ២០២៣ ​។​

    នាពេលថ្មីៗ​កន្លងទៅនេះ ​ទីភ្នាក់ងារសារព័ត៌មានក្យូដូ​របស់ជប៉ុន​បានផ្សាយដំណឹង​ថា ​បន្ទាប់​ពី​ទទួលបាន​ការទទួលស្គាល់​ពី​គណៈកម្មាធិការបទប្បញ្ញត្តិ​នុយគ្លេអ៊ែរ​របស់ជប៉ុន ​តើ​ផែន​ការ​អនុវត្ត​ការបង្ហូរទឹកសំណល់​នុយគ្លេ​អ៊ែរ​របស់​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ក្រុងតូក្យូ​អាច​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋបាល​តំបន់​ឬអត់​នឹងក្លាយជាចំណុចក្តៅ​ដែល​ភាគី​នានា​យក​ចិត្ត​ទុកដាក់ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស