魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្យុះត្រូពិច Megi លអោយមនុស្ស១៤៨នាក់ស្លាប់និងច្រើននាក់បាត់ខ្លួននៅប្រទេសហ្វីលីពីន

2022-04-15 16:32:37 cri

      តាមដំណឹង​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អោយ​ដឹង​ថា នៅថ្ងៃទី១៤ខែមេសាតាម​ម៉ោងក្នុងតំបន់ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រកាស​​ថា    តាំង​ពី​ព្យុះ​ត្រូពិច​ឈ្មោះ​ Megiវាយ​លុកចូល​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី​១០​ខែ​មេសាមក  ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះបាក់​ដីភ្នំ​និង​ទឹកជំនន់​ដែល​បណ្តាល​មក​ពី​ព្យុះ​ត្រូពិច​នេះ​ បាន​ឡើង​ដល់​១៤៨​នាក់​ហើយ ។

    ព័ត៌មាន​នេះ​បាន​អោយ​ដឹង​ថា ​ព្យុះត្រូពិច​ឈ្មោះ ​Megi ​ជាព្យុះខ្លាំង​បំផុត​ដែល​ហ្វីលីពីន​បាន​រងគ្រោះ​តាំង​ពី​ចូល​ឆ្នាំ​នេះ​មក​  វា​នាំ​មក​នូវ​ភ្លៀង​ព្យុះ​ជា​ច្រើន​ថ្ងៃជាប់ៗគ្នា​   បណ្តាលអោយ​មនុស្ស​​រាប់​ម៉ឺន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ជមម្លៀស​ចេញ​ទៅ​ស្នាក់​នៅ​មជ្ឈមណ្ឌលជម្លៀស​បច្ចុប្បន្ន​នៅ​មាន​មនុស្ស​ច្រើន​នាក់​ទៀត​បាន​បាត់​ខ្លួន​ ​៕​

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស