魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Putinប្រធានាធិបតីរុស្ស៊ីថ្លែងថា ប្រឈមនឹងការដាក់ទណ្ឌកម្មពីបស្ចឹមប្រទេស វិស័យថាមពលរបស់ប្រទេសរុស្ស៊ី ប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ

2022-04-15 16:21:44 cri

លោក Putinប្រធានាធិបតីរុស្ស៊ីថ្លែងថា ប្រឈមនឹងការដាក់ទណ្ឌកម្មពីបស្ចឹមប្រទេស វិស័យថាមពលរបស់ប្រទេសរុស្ស៊ី ប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ_fororder_普京

     ថ្ងៃទី១៤ខែមេសា​  លោក Putin ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ការងារ​អំពីស្ថានភាព​មុខរបរ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ប្រទេស​រុស្ស៊ី​ថា  ក្នុង​វិស័យ​ទូទាត់​ការ​នាំចេញថាមពល​របស់​រុស្ស៊ី​  ប្រទេស​ដែល​គ្មានមេត្រីភាព​ជា​មួយ​រុស្ស៊ី​​កំពុង​អូសបន្លាយ​ពេល​ផ្ទេរប្រាក់​សម្រាប់​ទូទាត់​​ ។ លោក​បាន​គូស​បញ្ជាក់​ថា​ ក្នុង​បរិបទ​ដែល​បស្ចឹម​ប្រទេស​ដាក់ទណ្ឌកម្ម​លើ​​វិស័យ​​​​​​ថាមពល​របស់​ប្រទេស​រុស្ស៊ី​ រុស្ស៊ី​បាន​ប្រឈមមុខ​​នឹង​​ការ​​ប្រកួត​​ប្រជែង​​បីធំៗ ។

     លោកPutinបាន​គូស​បញ្ជាក់​ទៀត​ថា ក្នុង​បរិបទ​ដែល​បស្ចឹម​ប្រទេស​ដាក់​ទណ្ឌកម្មចំពោះ​​រុស្ស៊ី​   រុស្ស៊ី​ដាច់​ខាត​ត្រូវ​ទុក​ផល​ប្រយោជន៍​របស់​ខ្លួន​ជាទិសដៅ​ណែនាំ ​ ។  វិស័យ​​​​​​ថាមពល​របស់​រុស្ស៊ី​ប្រឈម​មុខ​​នឹង​​ការ​​ប្រកួត​​ប្រជែង​​បីធំៗ ។ ទីមួយ ត្រូវ​ធានា​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​នៅ​ទី​ផ្សារ​ក្នុង​ស្រុក​អោយ​មាន​ភាពនឹងនរ ។ ទីពីរ ត្រូវ​ធ្វើ​ពហុភាវូបនីយកម្ម​​ការនាំ​ចេញ​ថាមពល ។   ទីបី ត្រូវ​អភិវឌ្ឍ​ការកែឆ្នៃ​ដោយ​ស៊ីជម្រៅ​    នូវ​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ ​​៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស