王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវ​អំពី​ការអភិវឌ្ឍជនបទ​នៅភូមិជនជាតិLi——លោក Xi Jinping ប្រធានរដ្ឋ​ចិន​ចុះត្រួតពិនិត្យការងារ​នៅ​​ភូមិ Maona​ ខេត្ត Hainan

2022-04-15 17:29:30

លោក Xi Jinping ប្រធានរដ្ឋ​ចិន​ជិះ​ឡានតាមផ្លូវភ្នំទៅកាន់ភូមិ Maona ដែលជាភូមិជនជាតិ​​ Li នៅ​ខេត្ត Hainan ។ កាលពី ៩ ឆ្នាំមុន លោកប្រធានរដ្ឋ​ Xi ​ បានលើកឡើង​នៅ​ខេត្ត Hainan ​ថា តើ​ប្រជាជនមានជីវភាពធូរធារបង្គួរឬទេ ​​គឺអាស្រ័យលើអ្នកភូមិ ។ បច្ចុប្បន្ននេះ ប្រទេសចិន​សម្រេច​បាន​​​​សង្គម​ដែលប្រជាជន​​មាន​ជីវភាព​ធូរធារបង្គួរ​​​ ហើយ​ការអភិវឌ្ឍ​​តាម​ជនបទ​កំពុង​​ដំណើរការដោយ​គ្រប់ជ្រុងជ្រោយ ​លោកក៏​​​នៅ​តែចង់ចុះ​សួរ​សុខទុក្ខ​​អ្នក​ភូមិ​​ ។

នៅក្នុងចិត្តរបស់លោក Xi Jinping បរិស្ថានរស់នៅរបស់បងប្អូនអ្នកភូមិ គឺជាការបង្ហាញ​អំពីជីវផាព​​ថ្មីនៅជនបទ។ តើភូមិប្រភេទណាដែលយើងចង់កសាង​ តើត្រូវ​កសាង​យ៉ាងណា​ វាជាប្រធានបទសំខាន់ដែលលោកយកចិត្តទុកដាក់។

រឿងរ៉ាវ​អំពី​ការអភិវឌ្ឍជនបទ​នៅភូមិជនជាតិLi——លោក Xi Jinping ប្រធានរដ្ឋ​ចិន​ចុះត្រួតពិនិត្យការងារ​នៅ​​ភូមិ Maona​ ខេត្ត Hainan_fororder_A1

ភូមិ Maona ត្រូវបានហ៊ុំព័ទ្ធដោយភ្នំ ​ផ្ទះសម្បែងនៅតែរក្សាលក្ខណៈ​ជនជាតិ Li  ។ ក្នុង​ការ​ស្តារបរិស្ថាន​រស់នៅក្នុងពេល​​នោះ ភូមិ Maona ​បាន​អនុវត្ត​តាមបទបញ្ជា​របស់លោកប្រធានរដ្ឋ​Xi​ក្នុង​ការក​សាង​​ភូមិដោយ​មិន​បាន​រុះរើ​ផ្ទះ មិនកាន់កាប់​ដី ឬ​កាប់​ដើមឈើ​ឡើយ ។ សព្វ​ថ្ងៃ ពេល​ដើរ​លេង​ក្នុង​ភូមិ​នេះ អគារ​ពីរ​ជាន់​​​ពណ៌​ស មាន​គ្រឿង​សង្ហារិមគ្រប់គ្រាន់ ​ លក្ខខណ្ឌ​ជីវភាព​រស់​នៅដូច​អ្នក​ភូមិឈ្មោះ Wang Bohe ​បែបនេះ​គឺ​ជា​រឿង​ធម្មតា​នៅ​ភូមិ Maona ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ការអភិវឌ្ឍ​ជនបទ​ជាប្រធានបទ​សំខាន់មួយ​នៃការ​​ចុះ​ត្រួត​ពិនិត្យ​ការងាររបស់​លោក Xi Jinping ជាពិសេស​ លោកយកចិត្តទុកដាក់​ចំពោះ​ការអភិវឌ្ឍ​ឧស្សាហកម្មជនបទដែលជាកិច្ចការបន្ទាន់​  ។

ឥឡូវនេះជារដូវកាលបេះនិង​ផលិត​តែ  ។ កាលពីអតីតកាល អ្នកភូមិ​ដាំតែសម្រាប់​ផឹក​ខ្លួនឯង ប៉ុន្តែឥឡូវនេះតែខ្មៅ Shuiman បាន​ត្រូវ​ដាំយ៉ាង​ច្រើន​ ។ ​មានតែចម្ការ​​តែជាង ៣៨ ហិកតា​នៅ​ភូមិ Maona ​មួយឆ្នាំបេះ ១០ ខែ ​នៅតែ​ផ្គត់ផ្គង់មិនគ្រប់គ្រាន់ ។  អ្នកភូមិឈ្មោះ​ Wang Bohe បានជម្រាបលោកប្រធានរដ្ឋ​ Xi ដោយមោទនភាពថា ឥឡូវនេះ ពួកយើងក៏មានការយល់ដឹងអំពីផលិតផល ហើយបាន​ចុះបញ្ជីពាណិជ្ជសញ្ញាផ្ទាល់ខ្លួន និងរចនាសម្បកវេចខ្ចប់តែរបស់ខ្លួន ហើយ​សម្រេច​បានខ្សែសង្វាក់​​ឧស្សាហកម្មតូចមួយដែលមាន​ការដាំតែ ការបេះតែ ការផលិតតែ​និងការលក់តែ។

រឿងរ៉ាវ​អំពី​ការអភិវឌ្ឍជនបទ​នៅភូមិជនជាតិLi——លោក Xi Jinping ប្រធានរដ្ឋ​ចិន​ចុះត្រួតពិនិត្យការងារ​នៅ​​ភូមិ Maona​ ខេត្ត Hainan_fororder_A2

លោក Xi Jinping បានទិញតែម៉ាក Heru របស់អ្នកភូមិឈ្មោះ Wang Bohe ចំនួនពីរថង់ ហើយបានលើកទឹកចិត្តគាត់ឱ្យធ្វើអាជីវកម្ម​ឱ្យបានល្អ​ ដើម្បី​មាន​ជីវភាពកាន់តែធូរធារ ។

លោកប្រធានរដ្ឋ​Xi​ធ្លាប់បានគូសបញ្ជាក់​ថា ​ត្រូវពន្លឿនការបង្កើតប្រព័ន្ធសេដ្ឋកិច្ចអេកូឡូស៊ី ដែលតម្កល់ការធ្វើ​ឧស្សាហូបនីយកម្មអេកូឡូស៊ី​និងធ្វើអេកូឡូស៊ីភាវូបនីយកម្មឧស្សាហកម្ម​ជាតួអង្គ​សំខាន់ ចំណុចនេះ​ត្រូវ​បានលេចចេញ​ជារូបរាងហើយនៅក្នុងភូមិ Maona សព្វថ្ងៃ ។

នៅចុងក្រោយ លោក Xi Jinping បាន​លើកទឹកចិត្ត​អ្នកភូមិ​ទាំងអស់ឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍ​ជនបទ​ ហើយកម្មាភិបាលត្រូវ​លះបង់កម្លាំងកាយទាំងអស់ ដើម្បីធ្វើឲ្យ​ជីវភាពរស់នៅរបស់​ប្រជាជនកាន់តែ​ល្អប្រសើរ ៕

រឿងរ៉ាវ​អំពី​ការអភិវឌ្ឍជនបទ​នៅភូមិជនជាតិLi——លោក Xi Jinping ប្រធានរដ្ឋ​ចិន​ចុះត្រួតពិនិត្យការងារ​នៅ​​ភូមិ Maona​ ខេត្ត Hainan_fororder_A3

អ្នកបកប្រែ:王幸
ប្លុកពិសេស