郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិក សិទ្ធិមនុស្សជាឧបករណ៍នយោបាយ ហើយកាន់តែជាអាវុធ

2022-04-15 10:55:09 cri

   និយាយ​ចំពោះអាមេរិក ថ្ងៃទី​១២ ខែ​មេសា​ជា​ថ្ងៃ​គួរ​ឱ្យ​សោក​សង្រេង​ជាខ្លាំង​ ។ នៅព្រឹក​ថ្ងៃដដែល​ ក្នុង​ស្ថានីយរថភ្លើងក្រោមដីដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ប៊្រុគ្លីន​ក្រុង​ញូវ​យ៉ក​ ស្ត្រី​មាន​ទម្ងន់​អាយុ​២៨​ឆ្នាំ​ម្នាក់ កុមារ​អាយុ​១២ឆ្នាំ​ម្នាក់​និង​អ្នក​ដំណើរ​ឥតទោសពៃរ៍ចំនួន​ជាង​២០​នាក់​ស្រាប់តែ​​រង​ការ​បាញ់ប្រហារ​ ។ ខណៈ​ពេល​នោះ ក្នុ​ងស្ថានីយ​រថភ្លើង​ក្រោមដី​ពោ​ពេញ​ទៅដោយ​ឈាម​ និងស្រែក​​អង្វរ ។​

      ស្ទើរតែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ក្រសួ​ង​ការ​បរទេ​សអាមេរិក​បាន​ចេញផ្សាយ​អ្វីដែល​ហៅថា «របាយការណ៍​អំពីសិទ្ធិ​មនុស្ស​របស់​ប្រទេស​ដទៃ​ឆ្នាំ​២០២១ » ដូ​ចឆ្នាំ​មុនៗ​ដែរ​ របាយការណ៍​នេះ​បាន​និយាយ​ឆ្ការដៃឆ្ការជើង​ចំពោះ​សភាពការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចំនួន​ជិត​២០០​នៅលើ​ពិភពលោក ។ ជាការពិតណាស់ ក៏ដូច​ពេល​កន្លងទៅដដែល​ ​របាយការណ៍​​នេះ​មិន​បាន​និយាយ​ដល់​សភាពការណ៍​សិទ្ធិ​មនុស្ស​ក្នុ​ងស្រុក​ខ្លួន​សម្បីតែមួយ​មាត់​ក៏គ្មាន​ដែរ ។

      ការ​មិន​អើ​ពើ​នឹង​ការ​ឈឺចាប់​របស់​ប្រជាជន​អាមេរិកដែល​រង​ការ​បាញ់ប្រហារ​ តែ​បែរជា​តាក់តែង​របាយការណ៍​ “​យក​ចិត្ត​ទុកដាក់​”ដល់​សិទ្ធិ​មនុស្ស​របស់​ប្រជាជននៃ​ប្រទេស​ដទៃ ​ទង្វើ​គួរឱ្យ​អស់​សំណើចរបស់​អាមេរិក​បែប​នេះ បាន​ធ្វើ​ជា​​គំរូ​ថា តើទង្វើ​ណា​ជា​ “​សិទ្ធិ​មនុស្ស​ក្លែង​ក្លាយ” និង​ “អនុត្តរភាព​ពិត​ប្រាកដ” ។

      អាមេរិក​មិន​អើពើ​នឹង​ការគាំពារ​និង​កែ​លម្អ​សិទ្ធិ​មនុស្សរបស់​ខ្លួន​ បែរជា​ប្រឌិត​របស់​ដែល​ហៅថា ​របាយការណ៍​ស្តីពីសិទ្ធិ​មនុស្ស​របស់​ប្រទេស​ដទៃ​មួយឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត នេះ​គ្រាន់​តែ​ជា​ឧបាយកល​ចាស់ៗ​សម្រាប់​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ ឃុបឃិត​គ្នា​បង្កើត​ជា​ក្រុម​សម័្ពន្ធ​តូច​និង​រក្សា​អនុត្តរភាពរបស់ខ្លួនតែ​ប៉ុណ្ណោះ ។

      នៅទសវត្សរ៍​ឆ្នាំ​៧០នៃ​សតវត្សរ៍​មុន​ អាមេរិក​ក៏​បាន​លើក​ឡើងជា​ផ្លូវ​ការ​នូវ​​ “​ការ​ទូ​ត​សិទ្ធិ​មនុស្ស​” តាមការ​ពិត​គឺ​ជ្រៀត​ជ្រែក​កិច្ចការ​​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ដោយ​យក​បញ្ហា​សិទ្ធិ​មនុស្ស​ជា​លេស ។ ក្នុងសម័យ​​សង្គ្រាម​ត្រជាក់ សិទ្ធិ​មនុស្ស​មិនត្រឹម​​តែ​បាន​ក្លាយ​ជា​ទីបង្អែក​នៃ​គោលនយោបាយ​ការ​ទូត​របស់​អាមេរិ​ក​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏បានក្លាយ​ជា​អាវុធ​សម្រាប់​ឱ្យ​អាមេរិក​បំផុស​សង្គ្រាមទៀត​​ផង ។

      ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពីសង្គ្រាម​នៅអ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន​ ស៊ីរី ដល់​ “បដិវត្តន៍ពណ៌”​ដែល​កើត​មាន​នៅ​អឺរ៉ុប​ខាង​កើត​និង​តំបន់​បាល់កង់ អាមេរិក​បាន​ប្រើ​ប្រាស់​សិទ្ធិ​មនុស្ស​ជា​អាវុធ បង្កគ្រោះ​មហ្តរាយ​ខាង​មនុស្សធម៌ជាច្រើន​ ។

      ការ​លាក់ពុតនិងចាត់​ទុក​សិទ្ធិ​មនុស្ស​ជា​អាវុធ​របស់​អាមេរិក​ ​ ធ្វើ​ឱ្យ​ពិភពលោក​ទាំង​​មូល​មាន​ការ​​ខឹង​សម្បា​យ៉ាង​ខ្លាំង ។ លោក Rodriguez រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​គុយបា​បាន​ថ្លែង​ថា អាមេរិក​​ញុះញង់​និងគំរាម​កំហែង​​ប្រទេ​ស​ដែល​មិន​ស្តាប់ការ​​បញ្ជារបស់​​ក្រុង​វ៉ាស៊ីនតោន ដែល​​បាន​និង​កំពុងប្រែ​​សិទ្ធិ​មនុស្ស​ឱ្យ​ក្លាយ​ជា​ឧបករណ៍​ម្យ៉ាង ។ ថ្ងៃទី​១៣ ខែ​មេសា កាសែត​«The Times of India»បាន​ចុះផ្សាយ​អត្ថបទ​ថា ដោយ​មកពី​អាមេរិក​មាន​បញ្ហា​មួយ​ចំនួន​​ក្នុង​ស្រុកខ្លួន​ ហើយ​បាន​ប្រើ​ប្រាស់​ស្តង់ដារ​ពីរក្នុង​ការ​​វាយ​តម្លៃ​សភាការណ៍​សិទ្ធិមនុស្ស​របស់​ប្រទេស​ដទៃ ដូច្នេះ អាកប្បកិរិយា​លាក់ពុក​របស់​​អាមេរិកគួរឱ្យ​អ្នក​ផង​ស្អប់ខ្ពើមណាស់ ។​

      នៅទសវត្សរ៍ឆ្នាំ​៨០ នៃសតវត្សរ៍​មុន​ លោក Brzezinski អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិកបានលើកឡើង​ក្នុង​សៀវភៅរបស់​ខ្លួន​ថា “​ឆ្លង​តាម​រយៈ​គូសបញ្ជាក់​ពី​សិទ្ធិ​មនុស្ស​ អាមេរិកអាច​ធ្វើ​ឱ្យ​ខ្លួន​ក្លាយ​ជា​បេសកជន​នៃ​ក្តី​សង្ឃឹម​របស់​មនុស្ស​ជាតិ​ និង​ចរន្ត​អនាគត​ម្ត​ងទៀត ” ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង​គឺ​ខុស​គ្នា​យ៉ាង​ស្រឡះ អាមេរិក​ដែល​លេង​ឧបាយកល​ “​អាវុធ​សិទ្ធិមនុស្ស​” បាន​និង​កំពុង​បំផ្លាញ​ដល់​ក្តីសង្ឃឹម​របស់​មនុស្សជាតិ និង​រារាំង​ចរន្ត​អនាគត ហើយ​បាន​ក្លាយ​ជា​ការ​គំរាមកំហែង​ដ៏​ពិត​ប្រាកដ​របស់​ពិភពលោក​យើង​ ​ !

#CCFR Comment#បទវិភាគ៖ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិក សិទ្ធិមនុស្សជាឧបករណ៍នយោបាយ ហើយកាន់តែជាអាវុធ_fororder_04151

#CCFR Comment#បទវិភាគ៖ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិក សិទ្ធិមនុស្សជាឧបករណ៍នយោបាយ ហើយកាន់តែជាអាវុធ_fororder_04152

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស