魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយិកានៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិថ្លែងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននិងអតិផរណាបានគំរាមកំហែងដល់សេដ្ឋកិច្ចសកល

2022-04-15 12:53:44 cri

   ខណៈពេល​កិច្ចប្រជុំ​ប្រចាំ​និទាឃរដូវ​របស់​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ​និង​ធនាគារ​ពិភព​លោក​ជិតចូលមកដល់ ​លោកស្រី ​Kristalina ​Georgieva ​អគ្គនាយិកា​នៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ថ្លែង​នៅ​ថ្ងៃទី ​១៤ ​ខែមេសា ​ថា ​ការប៉ះទង្គិចរវាងរុស្ស៊ីនិង​អ៊ុយ​ក្រែន​កំពុង​កម្សោយ​កំណើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេសភាគច្រើន​នៅលើ​ពិភពលោក ​ឯ​អតិផរណា​ខ្ពស់ ​គឺជាការគំរាមកំហែង​យ៉ាងលេចធ្លោ​និង​ពិតប្រាកដ​ចំពោះ​សេដ្ឋកិច្ច​សកល ​។​

    លោកស្រី ​Kristalina ​Georgieva ​បាន​លើកឡើង​ថា ​ការប៉ះទង្គិច​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែន​បាន​បណ្តាលឱ្យ​ទស្សនទាន​សេដ្ឋកិច្ច​របស់​ប្រទេស​ចំនួន ​១៤៣ ​ត្រូវ​សម្រួលបញ្ចុះ ​។ ​ជាង​នេះទៅទៀត ​សង្រ្គាម​បាន​បង្ក​ការរំខាន​ដល់​ពាណិជ្ជកម្ម​ផែ្នក​ថាមពល​និង​ស្បៀង​អាហារ​សកល ​ហើយ​ក៏​ប្រហែលនឹង​បណ្តាលឱ្យ​ការខ្វះខាត​ស្បៀងអាហារ​នៅ​អាហ្វ្រិក​និង​តំបន់​មជ្ឈិម​បូព៌ា​ផងដែរ ​។ ​ឯ​អតិផរណាខ្ពស់​ក្នុង​រយៈពេលយូរ​បាន​បង្ខំ​ឱ្យ​ធនាគារ​កណ្តាល​របស់​ប្រទេស​នានា​នៅលើ​ពិភពលោក​ដំឡើង​អត្រាការប្រាក់ ​ហើយ​ក្នុង​ដំណើរការ​នេះប្រហែល​នឹង​បង្អន់​កំណើន​សេដ្ឋកិច្ច​ដែល​នេះ​មានន័យថា ​"ការ​ថយចុះ​យ៉ាងខ្លាំង​នៃ​ការ​ងើប​ឡើងវិញ​របស់​សេដ្ឋកិច្ច​សកល" ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស