魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ បានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ

2022-04-15 12:56:59 cri

    នៅ​ថ្ងៃទី​ ១៤ ​ខែមេសា ​លោកស្រី ​Shu ​Jueting ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​ជាប្រចាំ​ថា ​ប្រទេសចិន​បានចាប់អារម្មណ៍​ដល់《របាយការ​ណ៍​ស្តីពី​ការនាំចេញ​របស់អាមេរិក​ប្រចាំឆ្នាំ ​២០២២ ​》ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិ​ការ​ទូទាំងប្រទេស​អំពី​ពាណិជ្ជកម្ម​រវាងអាមេរិក​និងចិន ​។ ​ក្នុង​នោះ ​របាយការណ៍​នេះ​បាន​លើក​ឡើង​ថា ​ទំហំ​នាំ​ចេញ​ទំនិញ​របស់​អាមេរិក​ទៅ​កាន់​ប្រទេស​ចិន​នៅ​ឆ្នាំ ​២០២១ ​បាន​បំបែក​កំណត់ត្រា​ថ្មី​ក្នុងប្រវត្តិសាស្រ្ត ​។​

    លោកស្រី ​Shu ​Jueting ​បានសង្កត់ធ្ងន់ថា ​ការពិតជាក់ស្តែង​បាន​បញ្ជាក់ម្តងទៀតថា ​ធាតុពិត​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិននិង​អាមេរិក ​គឺ ​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ ​ហើយ​ភាគីទាំងពីរ​មានសក្ដានុពល​ដ៏ធំធេង​ក្នុង​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផែ្នក​ពាណិជ្ជកម្ម ​។ ​លោកស្រី​រំពឹងថា ​អាមេរិក​នឹង​លុប​ចោល​ការ​ដំឡើង​ពន្ធគយ​ទៅលើ​ទំនិញ​ប្រទេសចិន​ព្រមទាំង​ការដាក់ទណ្ឌកម្ម​និង​គាប​សង្កត់​ទៅលើ​សហគ្រាស​ចិន​ក្នុងពេលឆាប់ៗ​ដើម្បី​បង្ក​លក្ខខណ្ឌ​និង​បរិយាកាស​ដ៏​ល្អ​ប្រសើរ​សម្រាប់​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទេ្វភាគី ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស