郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ចប់ការងារបង្កើតគណៈរដ្ឋមន្រ្តីថ្មី ព្រមទាំងជិតនឹងឡើងកាន់មុខតំណែង

2022-04-15 10:58:36 cri

      ថ្ងៃ​ទី​១៤​ខែ​មេសា លោកYoonSeok-youlប្រធានាធិបតី​ជាប់​ឆ្នោត​នៃ​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាសពី​ការ​លើក​ឈ្មោះ​បេក្ខភាព​រដ្ឋមន្រ្តី​ចំនួន​២​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី បូក​ជា​មួយ​ការ​លើក​ឈ្មោះ​បេក្ខភាព​រដ្ឋមន្រ្តី​ចំនួន​១៦​និង​នាយក​រដ្ឋមន្រ្តីដែល​លោក​បាន​ប្រកាស​នា​ពេល​កន្លង​ទៅ​នេះ ការ​ងារ​បង្កើត​គណៈរដ្ឋមន្រ្តី​ថ្មីបាន​សម្រេច​ទាំង​ស្រុងហើយ។

      បន្ទាប់​មក លោកYoonSeok-youlនឹង​ប្រកាស​បញ្ជី​ឈ្មោះ​នៃ​បុគ្គលិក​និង​មន្រ្តី​នៃ​ទី​ស្តីការ​ប្រធានាធិបតី ក្នុង​នោះ បូក​រួម​ទាំង​ប្រធាន​ការិយាល័យ​សន្តិសុខ​ជាតិ លេខាធិការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ខាង​កិច្ច​ការ​នយោបាយ​និង​សេដ្ឋកិច្ច​ជា​ដើម។

      លោកYoonSeok-youlគ្រោង​នឹង​ធ្វើ​សច្ចាប្រណិធាន​ឡើង​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតីនៅ​ថ្ងៃ​ទី​១០​ខែ​ឧសភា។ លោក​បាន​ប្រកាស​នៅ​ចុង​ខែ​មីនា​នេះថា បន្ទាប់​ពី​ឡើង​កាន់​មុខ​តំណែង លោក​នឹង​រើការិយាល័យ​ប្រធានាធិបតី​ចេញពី​វិមាន​ខៀវ​ទៅ​អគារ​ក្រសួង​ការ​ពារ​ជាតិ​ដែល​ស្ថិត​នៅ​ខណ្ឌYongshanនៃ​ក្រុង​សេអ៊ូល៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស