郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនជាប់សង្ស័យក្នុងហេតុការណ៍បាញ់ប្រហារនៅស្ថានីយរថភ្លើងក្រោមដីក្រុងញូវយ៉ករបស់អាមេរិកនឹងបង្ហាញមុខជាលើកដំបូងក្នុងសវនាការ

2022-04-15 11:10:03 cri

     ថ្ងៃទី​១៤ ខែ​មេសា​ តាម​ម៉ោង​ក្នុង​តំបន់​ ជនជាប់ចោទឈ្មោះFrankJames ដែល​ជា​ជនជាប់សង្ស័យក្នុងហេតុការណ៍បាញ់ប្រហារនៅស្ថានីយរថភ្លើងក្រោមដីស្ថិតនៅក្នុងខណ្ឌប៊្រុគ្លីនក្រុងញូវយ៉ក នឹងបង្ហាញមុខជា​លើកដំបូង​​ក្នុង​សវនាការ​ ។ បើ​សិន​ជា​ការចោទប្រកាន់ទាំងអស់ជាការពិត  នោះបុគ្គល​នេះ​ប្រហែល​នឹង​ត្រូវ​ដាក់​ទោសជាប់ពន្ធនាគារពេញមួយជីវិត ។

      ឯកសារ​របស់​តុលាការ​បាន​បង្ហាញឱ្យ​ដឹង​ថា នៅថ្ងៃដដែល រដ្ឋអាជ្ញារបស់​សហព័ន្ធ​អាមេរិក​ ឱ្យ​មិន​អនុញ្ញាតឱ្យ​ធានា​ឈ្មោះFrankJames ឱ្យ​នៅក្រៅឃុំមុនពេលកាត់ក្តីទេ ព្រោះ​សម្គាល់ឃើញ​ថា ជនជាប់​សង្ស័យ​នេះ​មាន​ហានិភ័យ​រត់​គេចខ្លួន​ ព្រម​និង​បង្ក​គ្រោះថ្នាក់​ជា​បន្ត​បន្ទាប់​ចំពោះសង្គម​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស