郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនអាល្លឺម៉ង់តវ៉ាចំពោះអាមេរិកនិងអង្គការណាតូដែលធ្វើឱ្យស្ថានការណ៍អ៊ុយក្រែនមានភាពកាន់តែផុយស្រួយ

2022-04-14 11:14:31 cri

      ក្នុង​សកម្មភាព​តវ៉ាមួយ​លើក​ដែល​ធ្វើ​នៅ​ក្រុងប៊ែកឡាំងរដ្ឋធានី​អាល្លឺម៉ង់កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មេសា តាម​ម៉ោង​ក្នុង​តំបន់ បាតុករបាន​ទាមទារឱ្យ​អង្គការ​ណាតូ​ដែល​ដឹក​នាំ​ដោយ​អាមេរិក​បញ្ឈប់​សកម្មភាព​ដែលធ្វើ​ឱ្យ​ស្ថានការណ៍​អ៊ុយក្រែន​មាន​ភាព​កាន់​តែ​ផុយ​ស្រួយ​ភ្លាម។

      សកម្មភាព​តវ៉ា​នៅ​ថ្ងៃ​ដដែល​បាន​បំផុស​ឡើង​ដោយ​សមាគម​ដើម្បី​ផល​ប្រយោជន៍​សាធារណៈមួយ​ដែលផ្តួច​ផ្តើម​ឱ្យ​មាន​សន្តិភាព។បាតុករ​បាន​លើកឡើងថា អង្គការ​ណាតូ​ដែល​ដឹក​នាំ​ដោយ​អាមេរិក​បានល្មើស​នឹង​ពាក្យ​សន្យា ហើយ​វាតទី​ទៅ​ខាង​កើត​ម្តង​ហើយ​ម្តង​ទៀត នេះ​គឺ​ជា​កត្តាចម្បង​ដែលបណ្តាល​ឱ្យ​កើត​មានការ​ប៉ះ​ទង្គិច​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន មិន​ថា​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី ឬក៏​ការដឹក​ជញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​ក្តី សុទ្ធ​តែ​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​មាន​ភាព​តាន​តឹង​ថែម​ទៀត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស